ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគិនហុងកុង បានបង្ហាញការចាប់អារម្មណ៍ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងបានសន្យាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការវិនិយោគ និងកាលានុវត្តភាពវិនិយោគកម្ពុជា ទៅដល់វិនិយោគិនហុងកុង។
លោកផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទីក្រុងបាងកក បានជួបពិភាក្សាការងារជាមួយលោកនុត អ៊ុនវ័ណរាំ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះក៏មានការចូលរួម ពីសំណាក់សមាគមធុរកិច្ចហុងកុងប្រចាំកម្ពុជាផងដែរ។
លោក ផាសុន ឡាម ប្រធានគណៈប្រតិភូ HKETO បានអបអរសាទរចំពោះភាពជោគជ័យ នៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខវិនិយោគិន ដែលមកបណ្តាក់ទុននៅកម្ពុជា ពិសេសវិនិយោគិនហុងកុង។
លោកក៏សន្យានឹងសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈការរៀបចំសកម្មភាពមួយចំនួន ដូចជា សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្ម ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកម្ពុជា និងដំណើរទស្សនកិច្ចគណៈប្រតិភូកម្ពុជាទៅទីក្រុងហុងកុង។
លោកបានបន្តថា “HKETO នឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពី វិនិយោគថ្មីរបស់កម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគជូនវិនិយោគិនហុងកុង”។
ជាការឆ្លើយតបលោក នុត អ៊ុនវ័ណរាំ បានសម្តែងការស្វាគមន៍គណៈប្រតិភូHKETO ប្រចាំទីក្រុងបាងកក ដែលបានធ្វើដំណើរមកកម្ពុជាក្នុងគោលបំណង ស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្វែងរកចំណុចសហប្រតិបត្តិការជាមួយ CDC។
លោកបន្តថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ គឺជាឧបករណ៍គតិយុត្តថ្មីមួយ ដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ពិសេសច្បាប់នេះ បានផ្តល់នូវរបបលើកទឹកចិត្តឆ្លាតវៃ ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។
លោកថ្លែងថា រដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ ជាពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងដឹកនាំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាសន្ទនាកំពូលរវាងភាគីរាជរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីស្ដាប់ផ្ទាល់ និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនបាននិងកំពុងជួបប្រទះ។
លោកនុត អ៊ុនវ័ណរាំ រដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និងសកម្មភាពវិនិយោគចំនួន១៨ ដែលមានដូចជា ឧស្សាហកម្មមានបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលផ្តល់តម្លៃបន្ថែមខ្ពស់ ឧស្សាហកម្មក្នុងវិស័យ យានយន្ត និងអេឡិចត្រូនិក ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វិស័យថាមពលបៃតង និងវិស័យឡូជីស្ទិក ដើម្បីទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែម និងគុណភាពសំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ជាង២៧០លានដុល្លារ ធ្លាក់ចុះ៦៥,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំចេញ១០៥,៧ លានដុល្លារ ធ្លាក់ចុះ ១៥,៦ភាគរយ និងហុងកុងនាំចូល១៦៤,៤៥លានដុល្លារ ធ្លាក់ចុះ ៧៤,៨ភាគរយ៕




លោកបន្តថា “ពេលនេះជាពេលវេលាដ៏ល្អមួយ ស័ក្តិសមសម្រាប់ប្រជាពលរដ្ឋ អតិថិជនដែលមានលទ្ធភាព ប៉ុន្តែមុនសម្រេចចិត្តវិនិយោគអចលនទ្រព្យ”។លោកបន្តថា “សូមជ្រើសរើសក្រុមហ៊ុន ដែលបានចុះបញ្ជីត្រឹមត្រូវ គម្រោងអភិវឌ្ឍន៍ពិតប្រាកដ មានប្លង់កម្មសិទ្ធិ ប្លង់បំបែកក្បាលដី លិខិតអនុញ្ញាតអភិវឌ្ឍន៍ដីឡូត៍ និងអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ពីនអប ព្រោះវាជាទំនុកចិត្ត ភាពជឿជាក់ ភាពស្របច្បាប់ និងមានតម្កល់ប្រាក់ធានាគម្រោង ជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ”។
លោកឧកញ៉ាម៉ន សុខាបានបន្តថា ដូច្នេះដើម្បីជៀសវាងការទិញដីឡូត៍ខុស នាំឲ្យខាតបង់លុយកាក់ ខាតពេលវេលា ប៉ះពាល់អារម្មណ៍ និងទំនុកចិត្ត សូមសិក្សាពត៌មានអោយបានច្បាស់លាស់៕
«សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឲ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨»។ នេះជាប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន។
ការថ្លែងយ៉ាងដូច្នេះរបស់លោក អូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ ទ្វេភាគី ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើឡើង កាលពីពេលថ្មីៗនេះ។
លោកថាប្រសិនបើមានការអភិវឌ្ឍផ្សារភ្ជាប់ផ្លូវដឹកជញ្ជូនមានភាពងាយស្រួលតាមរយៈការស្តារកំពង់ផែព្រះសីហនុឲ្យមានទឹកជ្រៅធ្វើឲ្យកប៉ាល់ធំៗចូលបាននោះកសិផលកម្ពុជានឹងដឹកទៅដល់ជប៉ុនបានស្រួល។
ការប្រកាសលក់នេះ មានការបញ្ចុះតម្លៃរហូតដល់10% គោលការណ៍បង់ប្រាក់ថ្មី មានភាពងាយស្រួល និងចំណេញបំផុត បង់ប្រចាំខែត្រឹមតែ0.65% ឥតការប្រាក់រយៈពេល20ខែ និងបង់ជាដំណាក់កាលដោយឥតការប្រាក់រហូតដល់28ខែ។
គម្រោងនេះរចនាបទឡើង ប្រកបដោយវឌ្ឍនភាព និងប្រណីតភាព ស័ក្តិសមសម្រាប់លោកអ្នក ដែលមានបំណងបើកហាងគ្រឿងអលង្ការប្រណិតៗ Showroom និងក្រុមហ៊ុនធំៗ លើដងមហាវិថីដែលមានដង់ស៊ីតេ ប្រជាជនច្រើនកុះករ និងចរាចរខ្វែងខ្វាត់ អមដោយទេសភាពដ៏ស្រស់ត្រកាល តាមដងទន្លេសាប និងទន្លេមេគង្គ។
គម្រោងសុវណ្ណមច្ឆា នឹងផ្លាស់ប្ដូរមុខមាត់ទីក្រុងរណបជ្រោយចង្វារ ឱ្យក្លាយជាទីក្រុងទំនើប ទាន់សម័យដ៏សម្បូរបែប មានមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ពហុវិស័យ ទទួលបាននូវការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រកបដោយក្តីសុទិដ្ឋិនិយមបំផុត។
អគារពាណិជ្ជកម្មដ៏ទំនើបនេះមានទំហំ 8 ម៉ែត្រ x 18 ម៉ែត្រ ទំហំដី 8 ម៉ែត្រ x 31 ម៉ែត្រ កម្ពស់ 6ជាន់ មានលំហអាជីវកម្ម 4ជាន់ និង 2ជាន់ខាងលើជាវីឡាដ៏ប្រណិត មិនតែប៉ុណ្ណោះអគារនេះក៏មានជាចំណតក្រោមដី រួមទាំងជណ្តើរយោងឯកជនផងដែរ ដែលផ្តល់ភាពងាយស្រួលដល់ម្ចាស់អគារក៏ដូចជា ម្ចាស់អាជីវកម្ម។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ផ្នែកលក់ឫអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់៖ការិយាល័យលក់គម្រោងជ្រោយចង្វារ៖ វិថីអភិវឌ្ឍន៍ កែងវិថីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។













Prince Real Estate Group will continue to fulfill its mission of “building a better life” into the future and bring more surprises to the Cambodian real estate market.
















សំណង់ជាច្រើននឹងត្រូវបានសាងសង់ឡើង ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារលំដាប់ពិភពលោក រួមមានសណ្ឋាគារ រមណីយដ្ឋានភ្នំប្រណីត លំនៅឋាន ផ្ទះវីឡា ភូមិគ្រឹះ តំបន់កម្សាន្ត និងតំបន់ពាណិជ្ជកម្ម ព្រមទាំងកន្លែងទាក់ទាញសកម្មភាពខាងក្រៅដូចជាកីឡា ការផ្សងព្រេង សុខភាព និងវប្បធម៌ជាដើម។
ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអានផងដែរ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
លោកប៉ាល់ ច័ន្ទតារា បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារដូវកាលបុណ្យទានខាងមុខនេះ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,៨% ក្នុងនោះរួមមាន៖(១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម៕