ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានសម្រេចអនុម័តផែនការម្រាប់ឆ្នាំ២០២៤ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរនិងវាយនភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។
ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ ដែលដឹកនាំលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំកិច្ចនេះ បានផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្រ្តរបស់សហគ្រិនខ្មែរសម្រាប់ឆ្នាំ២០២៤។
លោក ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កំពុងយកចិត្តទុកដាក់ជាពិសេស លើការអភិវឌ្ឍវិស័យឯកជន ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យ គួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ។