Hattha top Banner

KSCACបង្ហាញបំណងចង់វិនិយោគលើផលិតផលកសិកម្ម ចំនួន៧ប្រភេទ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ Korean Senior Citizens Association of Cambodia (KSCAC)​ រួម​នឹង​ក្រុមហ៊ុន​ដៃគូ​សហការ​កូរ៉េ ចង់​វិនិយោ​គ​ផលិតផល​កសិកម្ម ដែលមាន​សក្តានុពល​ចំនួន៧​មុខ​របស់​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​កូរ៉េ ​និងប្រទេស​ចិន។

​ដំណាំ​ទាំង​៧​មុខ ដែល​ខាង​សមាគម KSCAC រួម​នឹង​ក្រុម​ហ៊ុន​ដៃគូ​សហការ​កូរ៉េ​ចង់​បោះ​ទុនវិនិយោគ​នោះ​រួមមាន ម្រេច ស្វាយស​ម្ងួ​ត ចេកឆាប ប្រេងល្ង ផលិតផល​វារីវប្បកម្ម ដើម​គ​សម្រាប់​កែច្នៃ និង​ដើម​កៅស៊ូ​កែច្នៃ​ជាដើម​។​

ក្នុង​កិច្ចពិភាក្សា​ការងារ​រវាង​លោក​ប្រាក់ ដា​វីដ រដ្ឋលេខា​​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​និង​លោក Kim Moon Baik អនុប្រធាន​សមាគម Korean Senior Citizens Association of Cambodia(KSCAC)​ និង​ក្រុមហ៊ុន​កូរ៉េ​មួយចំនួនទៀត ភាគី​ទាំង​ ២ ​បាន​ពិភាក្សាគ្នា​យ៉ា​ស៊ីជម្រៅ​ លើ​វិនិយោគ​លើ​ដំណាំ​សក្តានុពល​ទាំង ៧ ​មុខ​នេះ ជាពិសេស​លើ​ប្រភេទ​ដំណាំង​ល្ង​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤​។​ក្នុងជំនួប​នោះ លោក Kim Moon Baik បាន​លើកឡើងថា ខាង​ភាគី​ក្រុមហ៊ុន​ បាន​ចាប់​អា​រ​ម្មណ៍​លើ​ផលិតផល ​សក្តានុពលរ​បស់​កម្ពុជា មានដូចជា  ​ម្រេច  ​ស្វាយស​ម្ងួ​ត ចេកឆាប ល្ង​ (​ប្រេង​​ល្ង​) វារីវប្បកម្ម ដើម​គ​កែច្នៃ និង​ដើម​កៅស៊ូ​កែច្នៃ​ជាដើម​។​

ជាមួយគ្នានេះ​ លោក​ក៏បាន​កោតសរសើរ ​ពី​ផលិតផល​ក​សិ​​កម្ម​កម្ពុជា​ផងដែរ​ថា​ ​ផលិត​ផល​កសិកម្ម​កម្ពុជា ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​រសជាតិ​ឆ្ងាញ់ ធ្វើឱ្យ​ប្រជាជន​កូរ៉េ​ចូលចិត្ត​បរិភោគ​។

ដោយ​មើលឃើញ​ពី​សក្តានុពល ​វិ​និ​យោគ​ទាំងនេះហើយ​ទើប​ក្រុម​ហ៊ុន​មានបំណង ​មិន​ត្រឹមតែ​ចង់​នាំចូល​ទៅកាន់​ទីផ្សារ​កូរ៉េ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ចង់​ពង្រីក​ការនាំ​ចូល ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​ចិន​ផងដែរ​។​

លោក ប្រាក់ ដា​វីដ ក៏បាន​ស្វាគមន៍​និង​រីករាយ ​ដែល​ក្រុមហ៊ុន​កូរ៉េ​ ចង់​ស្វែងយល់​ពី​សក្តានុពល​ ផលិតផល​កសិកម្ម​កម្ពុ​ជា​ដោយ​ទទួល​នូវ​អនុសាសន៍​ណែនាំ ​ពី​ក្រសួងកសិកម្ម​ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​នេះ ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​និង​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

លោក​បាន​បន្ថែមថា ​ក្រសួងកសិកម្ម​ពិតជា​អរគុណ​ដល់​ក្រុមហ៊ុន​កូរ៉េ​ ដែល​បាន​មើលឃើញ​ពី​សក្តានុពល​នៃ​ដំណាំ​កសិកម្ម របស់​កម្ពុជា​ សម្រាប់​កែច្នៃ​និង​នាំចេញ ​ដែល​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន ​ក្រោម​ក្របខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ កម្ពុជា​-​ចិន និង​ពិសេស​កិច្ចព្រមព្រៀង​ RCEP។ចំណែកអ្នកឧកញ៉ា​ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ឡុង​ម៉េ​ត​និង​ត្រូ​ពិ​ក​ខេ​ម ដែល​ដាំ​ដុះ និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ ដោយ​លោក​បានបង្ហាញ​ពី​ការយល់ឃើញថា កម្ពុជា ពិតជា​ត្រូវការ​ការវិនិយោគ​ច្រើន​ ពី​សំណាក់​វិស័យ​ឯកជន ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ស្នូល​មួយ​របស់​កម្ពុជា​។​

លោក​បាន​បន្តថា “បញ្ហា​ប្រែ​ប្រួល​អាកាសធាតុ​ នឹងធ្វើ​ឱ្យមាន​បញ្ហា​សន្តិសុខ​ស្បៀង ​ជាហេតុ​ធ្វើឱ្យ​ផលិតផល​កសិកម្ម ​កាន់​តែមាន​តម្លៃនៅលើទីផ្សារ”។ លោកបន្តថា “ដូច្នេះ​ការវិនិយោគ​វិស័យ​កសិកម្ម​ពិតជា​មា​នស​ក្តា​នុព​ល​នាពេល​អនាគត​។ ប៉ុន្តែ​វិស័យ​កសិកម្ម​នេះ​ក៏​ប្រឈម​ណាស់ដែរ ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ ដែល​ធ្វើឱ្យ​ការចំណាយ​លើ​វត្ថុ​ធាតុ​ដើម​កសិកម្ម​កាន់តែច្រើន​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here