តំណាង ADB ប្រចាំកម្ពុជាបង្ហាញទំនុកចិត្តលើសមត្ថភាពរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញប្រទេសសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០

0

ដោយ៖ សហការី

(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីភាពវិជ្ជមាននៃការរស់នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះលើកឡើងថា «កម្ពុជាគឺជាប្រទេសដ៏អស្ចារ្យមួយ ដែលខ្ញុំធ្លាប់បានធ្វើការជាមួយ, កម្ពុជាកំពុងបោះជំហានយ៉ាងសកម្មទៅអនាគត ប្រកបដោយសុទិដ្ឋិនិយម»

លោក Anthony Gill បានថ្លែងឲ្យដឹងថា «សម្រាប់ខ្ញុំ កម្ពុជា គឺជាប្រទេសដ៏អស្ចារ្យមួយដែលខ្ញុំធ្លាប់បានធ្វើការជាមួយ។ កម្ពុជាកំពុងបោះជំហានយ៉ាងសកម្មទៅអនាគត ប្រកបដោយសុទិដ្ឋិនិយម វាជាកិត្តិយស និងសេចក្ដីសោមន្សសម្រាប់ខ្ញុំ ដែលបានចូលរួមក្នុងផ្នែកមួយនៃដំណើរនេះ»

លោក Anthony Gill បានបន្ដថា «ប្រជាជនកម្ពុជាគួរមានមោទនភាពខ្ពស់ ចំពោះអ្វីដែលពួកគេបានសម្រេច ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់កម្ពុជា ក្នុងការរីកចម្រើនទៅមុខ និងសម្រេចបានចក្ខុវិស័យ ២០៥០ ហើយខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ដែលបានចូលរួម និងឃើញពលរដ្ឋកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអត្ថប្រយោជន៍ និងភាពរីកចម្រើនរបស់កម្ពុជា»

LEAVE A REPLY

Please enter your comment!
Please enter your name here