ក្រសួងសាធារណការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងនិងក្រៅប្រទេស

0
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អ​នុ​ញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អ​នុ​ញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អ​នុ​ញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយស និងបណ្តាញអ្នកសារព័ត៌មានជាច្រើនរូប។

ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ(ដឹកអ្នកដំណើរ)។

នេះជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើង នូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយ ក្នុងការធ្វើបរិវត្តកម្មឌីជីថល នៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការ ធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហាន ដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថល នៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យ សាធារណការនិងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំទទួលបន្ទុក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ព្រមទាំងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដែលបានយកចិត្តទុកដាក់ចូលរួម អនុវត្តការងាររបស់ក្រសួងនាពេលកន្លងមក ជាពិសេស បានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានស្រាប់ និងការរិះរកវិធីសាស្ត្រ ថ្មីៗបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ ដែលមានមុខងារគ្របដណ្តប់ និងសុវត្ថិភាពខ្ពស់សម្រាប់ បម្រើដល់សេវាសាធារណៈរបស់ក្រសួង ប្រកប​ដោយប្រសិទ្ធភាព។

ក្រសួងបានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ២០១៧ ដែលមានដូចជា ប្រព័ន្ធដាក់ពាក្យចុះបញ្ជី យានជំនិះ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប្រព័ន្ធដាក់ពាក្យប្រឡងយកបណ្ណបើកបរ រួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលបាននិង កំពុងធ្វើការផ្លាស់ប្តូររបៀបរបបការងារ និងការផ្តល់សេវាសាធារណៈ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ ក្នុងគោលដៅផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលានិងលុបបំបាត់ ចំណាយក្រៅផ្លូវការប្រកប​ដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here