Hattha top Banner

តើអ្នកបង់ពន្ឋអចលនទ្រព្យត្រូវភ្ជាប់ឯកសារអ្វីខ្លះមកជាមួយ?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកសារជាច្រើន ត្រូវតម្រូវឲ្យអ្នកជាប់ពន្ឋអចលនទ្រព្យភ្ជាប់មកជាមួយ ដើម្បីអាចបង់ពន្ឋអចលនទ្រព្យរបស់ខ្លួនបាន។

យោងតាមអគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា អ្នកជាប់ពន្ធដែ​លជាម្ចាស់អចលនទ្រព្យ ត្រូវរួសរាន់មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។

អ្នកជាប់ពន្ឋ ឬអ្នកត្រូវបង់ពន្ឋលើអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយ នូវឯកសារសំខាន់ៗមួយចំនួនដូចជា ទី១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)។ទី២ ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង) ទី៣ ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ) ទី៤ រូបថតអចលនទ្រព្យ ទី៥ បំពេញទម្រង់ PT01 ទី៦ វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន) ទី៧ ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ខាងលើនេះ រួមជាមួយបង្កាន់ដៃ បញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់។

ការបង់ពន្ធ លើអចលនទ្រព្យចំពោះអចលនទ្រព្យដែលមានដូចជា មូលដ្ឋានគិតពន្ធត្រូវ បានប្រែប្រួលដូចជា ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល និងអចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here