ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការអភិវឌ្ឍលំនៅដ្ឋានជាលក្ខណៈបុរី ខុនដូ និងសំណង់ផ្ទះល្វែងបាននិងកំពុងដំណើរការទៅមុខយឺតៗ ខណៈម្ចាស់បុរីមួយចំនួនបានដួលរលំ។តើអ្នកអភិវឌ្ឍន៍បុរីបែបណា អាចឈរជើងក្នុងទីផ្សារ នៅឆ្នាំ២០២៤ខាងមុខ?។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ឆ្នាំ២០២៣នេះគឺជាឆ្នាំចុងក្រោយ នៃវិបត្តិសេដ្ឋកិច្ច ហើយលោកបានអះអាងថា នៅក្នុងវិបត្តិតែងតែមានឱកាស តែឱកាសនោះពុំមែន មានសម្រាប់មនុស្សគ្រប់គ្នានោះទេ ពោលគឺឱកាសមានសម្រាប់តែអ្នកអភិវឌ្ឍន៍ណា ដែលមានដើមទុនគ្រប់គ្រាន់ បទពិសោធន៍ កេរ្តិ៍ឈ្មោះ ចំណេះដឹង និងជំនាញច្បាស់លាស់ អាចឈរជើងជាប់ដល់ឆ្នាំ២០២៤ ខណៈមនុស្សដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងក្ស័យធន។
លោកបណ្ឌិតបានបញ្ជាក់ថា “សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយអាចឈរជើងដល់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ឱកាសនឹងមកដល់ ហើយអាចរកប្រាក់ចំណូលបានច្រើន ព្រោះការប្រកួតប្រជែងមានតិចជាងមុន ក្រោយពីមនុស្សដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បោះបង់ចោលពាក់កណ្តាលទី”។
អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងរូបនេះ បានឱ្យដឹងទៀតថា មុនពេលផ្ទុះវិបត្តិកាលពី៤ឆ្នាំមុន គេសង្កេតឃើញថា មានគម្រោងអភិវឌ្ឍន៍ជាច្រើនបានរីកដុះដាលយ៉ាងខ្លាំង ប៉ុន្តែក្រោយផ្ទុះវិបត្តិរួចមក គម្រោងជាច្រើនបានជាប់គាំង និងរហូតដល់ថ្នាក់បាត់ឈ្មោះតែម្តង។ ដូច្នេះ ប្រជាជនកម្ពុជា កាន់តែអាចយល់ច្បាស់បានថា ម្ចាស់គម្រោងដែលអាចឈរជើងបន្ត ដល់ឆ្នាំ២០២៤ខាងមុខគឺជាអ្នកខ្លាំង និងអាចជឿទុកចិត្តបាន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “កាលពីមុន ខ្ញុំគិតថា ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៣នេះ អាចនឹងល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែផ្ទុយទៅវិញ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ និងមិនអាចគ្រប់គ្រងបាន”។
លោកឧកញ៉ាបណ្ឌិតលើកឡើងថា ឆ្នាំ២០២៤ខាងមុខអាចជាឆ្នាំល្អច្រើន ព្រោះបញ្ហាអវិជ្ជមាននានា ដូចជា សង្គ្រាម ជំងឺកូវីដ បានកើតឡើងរួចអស់ហើយនៅឆ្នាំ២០២៣នេះ រីឯការបោះឆ្នោតក៏បានរៀបចំហើយដែរ”៕







លោកបានមាន ប្រសាសន៍ថា “យើងមានគោលបំណងក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវរាល់គ្រប់វិស័យអាកាសចរណ៍រួមមានក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតសេវាឡូជីស្ទីកសេវាដឹកជញ្ជូនទំនិញ និង សេវាគាំទ្រផ្សេងៗទៀត”។
លោក Al-Duailej បានបង្ហាញពីគោលបំណងជាយុទ្ធសាស្ត្រថា “យើងកំពុងកសាងបណ្តាញអាកាសចរណ៍រួមបញ្ចូលគ្នាជាមួយទីក្រុងរីយ៉ាដ និងទីក្រុង Jeddah ជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងមជ្ឈមណ្ឌលកណ្តាល”។
Sutin said the mission to eliminate mines on the border would be driven forward by a meeting of the General Border Committee in Cambodia in March next year, along with meetings of the Regional Border Committee and the High-Level Committee.



លោក Sutin បានមានប្រសាសន៍ថា បេសកកម្មលុបបំបាត់មីននៅតាមព្រំដែន នឹងត្រូវបានជំរុញដោយកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅនៅកម្ពុជាក្នុងខែមីនា ឆ្នាំក្រោយ រួមជាមួយនឹងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនតំបន់ និង គណៈកម្មាធិការកម្រិតខ្ពស់។
ដំណើរទស្សនកិច្ចរបស់លោក Sutin មកកម្ពុជាជាដំណើរទស្សនកិច្ចអន្តរជាតិ លើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិ ដែលបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។

ក្នុងជំនួបជាមួយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កម្ពុជា ពិតជាអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
លោកបានបញ្ជាក់ថា “ក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីសម្រេចបានទស្សនវិស័យរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
លោកបានបញ្ជាក់ថា ភាគីទាំង២ បានធ្វើនិងពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជាការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមក ក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត៕
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមIDI និងក្រុមហ៊ុន IDC បានមានប្រសាសន៍ថា “តាមរយៈការប្តេជ្ញាចិត្ត ក្នុងការគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ក្នុងការជំរុញការនាំចេញកសិផល និងផលិតផលចំណីអាហារ សមាគមIDI បានរៀបចំដំណើរទស្សនកិច្ចនេះឡើង ដើម្បីបង្កើតឱកាសជួបអ្នកបញ្ជាទិញ បង្កើនការយល់ដឹង និងបទពិសោធន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមអំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្តពាក់ព័ន្ទនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត ស្តង់ដារអនាម័យ និងការវេចខ្ចប់ផលិតផលចំណីអាហារ សំដៅជំរុញការនាំចេញទៅសហរដ្ឋអាមេរិក។
ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ ទំនិញផលិតពីស្បែក ទំនិញធ្វើដំណើរ កាបូប គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងស្បែកជើង។ កម្ពុជាបាននាំចូលពីសហរដ្ឋអាមេរិកវិញនូវយានយន្ត គ្រឿងចក្រ គ្រឿងយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផល ឱសថ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូមួយចំនួនបានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ ក្នុងការបញ្ចូលដើមទុនបន្ថែម ដើម្បីវិនិយោគក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពនាំចេញរបស់ខ្លួន ដូចជា ការធ្វើពិពិធកម្មលើផលិតផលផ្លែស្វាយ និងមៀន ការបង្កើតសេវាកម្មឃ្លាំងស្តុក ការកែលម្អផលិតផលគ្រឿងសម្អាង និងតំហែទាំខ្លួនប្រាណ និងការកែច្នៃផ្លែឈើសម្ងួត។ល។៕