ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ho Yeon Chang ឬChris Chang អ្នកគ្រប់គ្រងក្រុមហ៊ុន Korean Air ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air កំពុងពិចារណាដាក់ឱ្យដំណើរការសេវាកម្មហោះហើរទៅកាន់ខេត្តព្រះសីហនុ។
លោក Chris Chang បានលើកឡើងថា “ប្រទេសកម្ពុជាគឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ទាក់ទងនឹងអាជីវកម្ម និងទេសចរណ៍ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលមានឱកាសវិនិយោគសក្តានុពលជាច្រើន ក៏ដូចជាអាស្រ័យលើការកើនឡើងនៃចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកាន់តំបន់ឆ្នេរនាពេលអនាគត”។
លោកបន្តថា ក្រុមហ៊ុន Korean Air ក៏កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅខេត្តព្រះសីហនុ ក្នុងគោលបំណងផ្តល់ជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Seoul Incheon ទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងតភ្ជាប់ភ្ញៀវទេសចរកូរ៉េទៅកាន់ឆ្នេរសមុទ្រល្អបំផុត និងកោះធម្មជាតិក្នុងប្រទេសកម្ពុជា។
លោក Chris បានបន្តទៀតថា នៅខែមករាខាងមុខ លោកក៏គ្រោងនឹងអញ្ជើញទៅខេត្តសៀមរាបដោយផ្ទាល់ផងដែរ ហើយលោកនឹងជួបជាមួយក្រុមការងាររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដើម្បីសិក្សាករណីលើតម្រូវការអ្នកដំណើរ ស្តង់ដារសណ្ឋាគារ និងសមត្ថភាពស្នាក់នៅ ព្រមទាំងទីតាំង និងស្ថានភាពដែលខេត្តនេះអាចផ្តល់ជូនដល់ភ្ញៀវទេសចរកូរ៉េ។
លោកបន្ថែមថា ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បាននិងកំពុងពិចារណាបើកសេវាកម្មហោះហើរឡើងវិញទៅកាន់ខេត្តសៀមរាប ក្នុងគោលបំណងសម្រួលដល់ភ្ញៀវទេសចរពីទីក្រុងសេអ៊ូល ដោយផ្ទាល់ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោក ប៉ុន្តែ ពេលវេលា នឹង អាស្រ័យ លើ ការ គាំទ្រ ពី ភ្នាក់ងារ ទេសចរណ៍ ដើម្បី ផ្សព្វផ្សាយ និង ទាក់ទាញ ភ្ញៀវ ទេសចរ ឱ្យ ចូល មក ក្នុង ខេត្តនេះ។
កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ហើយក្រុមហ៊ុននេះមិនត្រឹមតែបម្រើដល់អ្នកដំណើរ ដែលចង់ធ្វើដំណើររវាងប្រទេសកម្ពុជា និងកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនថែមទាំងបម្រើដល់អ្នកដំណើរ ដែលចង់ហោះហើរហួសទៅប្រទេសនានាដូចជាអាមេរិកខាងជើង និងប្រទេសជប៉ុនផងដែរ៕





លោក ឌិត ទីណា បានមានប្រសាសន៍ឱ្យដឹងថា វិស័យកសិកម្ម រួមទាំងជលផល និងព្រៃឈើកំពុងប្រឈមមុខ នឹងបញ្ហាជាសកល ដែលបន្តទាមទារភាពជាដៃគូរឹងមាំ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាន និងប្រែក្លាយឧបសគ្គទៅជាឱកាស។


សម្តេចបានបន្តថា ផែនការមេនេះកសាងឡើង ដើម្បីថែរក្សាតម្លៃ និងទាញឱ្យបាននូវសក្តានុពល នៅកន្លែងនីមួយៗឱ្យអស់លទ្ធភាព ដោយមិនត្រឹមផលប្រយោជន៍ រយៈពេលខ្លីនោះទេ តែត្រូវថែរក្សានៅក្នុងរយៈពេលវែងផងដែរ ដែលនេះគឺជាគោលការណ៍សំខាន់របស់រាជរដ្ឋាភិបាល។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារការផ្សព្វផ្សាយ ទេសចរបរទេសច្រើនណាស់ បានមកលេងកម្ពុជា ហើយត្រឡប់ទៅវិញ បានផ្សព្វផ្សាយពីមាត់មួយ ទៅមាត់មួយនេះ គឺសំខាន់ណាស់ដែលឱ្យពួកគាត់ឃើញជាក់ស្ដែង ទុកចិត្ដជាក់ស្ដែង។នេះជាសក្ដានុពលសំខាន់ លើវិស័យទេសចរណ៍ដែលត្រូវលើកកម្ពស់ ចំពោះសេដ្ឋកិច្ចជាតិ។
លោកស្រីបញ្ជាក់ថា “យើងគាំទ្រ ចំពោះការលើកឡើងរបស់សម្តេចធិបតីនេះ ព្រោះថាការផ្សារភ្ជាប់ខេត្តទាំង៤នេះ គឺជាប្រមូលផ្តុំកម្លាំងដ៏ធំ ដើម្បីជួយគ្នាក្នុងការអភិវឌ្ឍ តំបន់ឆ្នេររបស់យើងឱ្យកាន់មានភាពទាក់ទាញ និងមានភាពល្បីល្បាញ”។លោកស្រីបន្តថា “វាក៏នឹងអាចជួយគាំទ្រគ្នាទៅវិញ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរវាងខេត្តនីមួយៗ សេវាកម្ម និងផលិតផលទេសចរណ៍ដទៃទៀតផងដែរ”។


លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការវិនិយោគលើព្រលានយន្តហោះនេះ មិនមែនគ្មានផលចំណេញទេ តែជាការចំណេញយឺត ដែលអាចធ្វើឲ្យអ្នកវិនិយោគមានភាពរារែកផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីស សុខាបានបន្តថា ឥលូវនេះការផ្តោតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គឺកំពុងមានភាពសកម្ម ដោយប្រទេសចិនក៏បានធ្វើ ព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ និងឆ្នាំ២០២៥ យើងមិនដឹងទៅណាទេ ថ្វីត្បិតយើងមានភាពរ៉ឹងមាំកម្រិតណាមួយក៏ដោយ ក៏យើងត្រូវពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសចំណូល និងចំណាយក្នុងស្រុក៕