ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការរៀបចំយុទ្ធនាការរត់ប្រណាំង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AIDS HEALTHCARE FOUNDATION) (AHF) ដើម្បីផ្សព្វផ្សាយនូវបញ្ហាប្រឈមនានា និងរួមចំណែកគាំទ្រដល់ការការបញ្ចប់ជំងឺអេដស៍ និងជំងឺកាមរោគត្រឹមឆ្នាំ២០៣០ ដែលមានអ្នកចូលរួមរត់ប្រមាណជាង ៦០០នាក់ មកពីស្ថាប័នរដ្ឋ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក
និងកាមរោគ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឆ្នាំ២០២៣ នេះគម្រោង បុរី ប៉េង ហួត ហ្រ្គេនស្ដា ផ្លាទីនីម (បឹងស្នោ) ទទួលលបានដៃគូសហការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍រត់ប្រណាំងក្នុងន័យសប្បុរសធម៌ រត់ដើម្បីលើកកម្ពស់សុខភាព រួមទាំងការរត់ដើម្បីផ្សព្វផ្សាយពីការយល់ដឹង និងលើកម្ពស់ការងារសង្គមផ្សេងៗដោយមានអ្នកចូលរួមរត់សរុបប្រមាណ ៤៦០០នាក់។
ក្នុងពេលឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងត្រៀមរៀបចំពិធីសម្ពោធផ្លូវជិះកង់ និងរត់ប្រណាំងក្នុងគម្រោងអភិវឌ្ឍលំនៅឋានរបស់ខ្លួនដំបូងគេក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើរាប់ម៉ឺនដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលាយ ហើយក៏ជាគោលដៅទាក់ទាញទេសចរណ៍ទាំងក្នុង និងក្រៅស្រុកផងដែរ៕




លោកឧបនាយករដ្ឋមន្ត្រីបានបន្ត ដោយដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា ស្របតាមសក្តានុពលសេដ្ឋកិច្ច សង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមាជិកពេញសិទ្ធិ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក៕


លោកបន្តថា “ការសម្រេចនេះ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពររបស់គំរោងដ៏ធំនេះ។ វាជាព្រលានយន្តហោះ លំដាប់អន្តរជាតិ ដែលអនុញ្ញាត្តឲ្យយន្តហោះធំៗអាចចុះចតបាន”។
ការព្រមានពីការដួលរលំ ដែលអាចកើតមានឡើងនៃអគារនេះត្រូវបានបញ្ចេញ តាមរយៈរបាយការណ៍កម្រាស់២៧ទំព័រ របស់គណៈកម្មាធិការវិទ្យាសាស្រ្ត ដែលបានចុះត្រួតពិនិត្យទីតាំងអគារនេះចាប់តាំងពីឆ្នាំ២០១៩។
អគារទ្រេតភ្លោះដែលមានទីតាំង ស្ថិតនៅចំណុចផ្លូវប្រសព្វដ៏អ៊ូអរនេះមានឈ្មោះពីរផ្សេងគ្នា និងមានកម្រិតទ្រេតខុសគ្នា ទោះបីជាវាត្រូវបានសាងសង់ឡើងក្នុងពេលតែមួយក្ដី។

លោកស្រីបន្តថា “ការជួបជុំគ្នានេះ ក៏ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងសហការគ្នាដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកស្រីបន្តថា “កម្មវិធីនេះ ក៏មានការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីលើកឡើងពីអនាគត ឱកាសវិនិយោគរបស់វិស័យនេះផងដែរ”។
កិច្ចប្រជុំនេះ នឹងមានការលើកឡើងពីវាគ្មិន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើន ដូចជា លោកសន សៀប លោកវ៉ា វីរៈ លោកឧកញ៉ាចេង ខេង លោកស្រីតាំង ហួរជាដើម។
លោកស្រីតាំង ហួរបានបន្តថា ស្ថានភាពក្នុងវិស័យនេះ កំពុងប្រឈមបញ្ហាអ្វីខ្លះ ក៏ដូចជា មានឱកាសសម្រាប់វិនិយោគឬយ៉ាងណា នឹងមានការចែករំលែកពីវាគ្មិនល្បីៗ ដែលនឹងលើកឡើងពីមតិយោបល់ក្នុងកិច្ចប្រជុំ ដែលវាជាសន្និបាតប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ៕
លោកគួច ចំរើន អភិបាល បានចូលរួមអបអរសាទរការបើកឱ្យដំណើរការសណ្ឋាគារស៊ីហាហូថេល និងការស៊ីណូនាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗសណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត បានទាក់ទាញភ្ញៀវទេសចរមក កម្សាន្តយ៉ាងច្រើនកុះករ។
លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាប់យកខេត្តសៀមរាបជាគោលដៅទេសចរណ៍២០២៤ ជាពិសេសក្នុងស្មារតីអង្គប្រជុំ សម្តេចធិបតី បានជម្រុញវិស័យទេសចរណ៍ សម្តេចបានប្រគល់ឱ្យគណៈបញ្ជាការភាពខេត្តព្រះសីហនុ ធានាឱ្យមានសន្តិសុខ សុវត្តិភាពសម្រាប់អ្នកទេសចរណ៍ និងវិនិយោគនៅទីនេះ។ ដូច្នេះយើងចាប់យកឱកាស និងផ្សព្វផ្សាយពីសក្តានុពល និងកត្តាសុខសុវត្ថិភាព ដោយមិនមានការគំរាមកំហែង ដោយមានការគ្រប់គ្រងពីអាជ្ញាធរ និងសមត្តកិច្ចរបស់យើងនៅទីនេះ យើងត្រូវរួមគ្នាអភិវឌ្ឍដែលយើងមាន និងប្រឆាំងនូវព័ត៌មានមិនពិត។


