ដោយៈ តែម សុខុម
គូឡាឡាំពួ: ទិន្នន័យផ្លូវការបង្ហាញថា សកម្មភាពសាងសង់នៅម៉ាឡេស៊ី ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣ បានកើនឡើង៥ត្រីមាសជាប់ៗគ្នាចាប់តាំងពីត្រមាសទី២ ដើមឆ្នាំ២០២២ ដោយតម្លៃនៃការងារសាងសង់ ដែលសម្រេចបានកើនឡើង៨,១% ឈានដល់៧,០៩ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា សន្ទុះកើនឡើងនេះបានបង្អង់ល្បឿន ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣ បើធៀបនឹងអត្រាកំណើន៩,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ និងកំណើន១៥,៧%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យថ្មី ពីនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM)។
ប្រធាននាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានធ្វើការកត់សម្គាល់ថា អនុវិស័យវិស្វកម្មសំណង់ស៊ីវិល បានគ្របដណ្ដប់២,៦៥ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៣៧,៤% នៃតម្លៃសាងសង់សរុបសម្រាប់ឆមាសទី២ ដើមឆ្នាំ២០២៣ ដែលរួមចំណែកជាចម្បងដោយការស្ថាបនាផ្លូវថ្នល់ និងផ្លូវដែកដែលមានតម្លៃ១,៤២ពាន់លានដុល្លារ។
ក្នុងពេលជាមួយគ្នានេះ តម្លៃនៃការសាងសង់ ដែលសម្រេចបានសម្រាប់អគារ មិនមែនលំនៅឋាន ស្ថិតក្នុងរង្វង់២,១៦ពាន់លានដុល្លារ ឬស្មើ៣០,៧%សម្រាប់ត្រីមាសទី២ ដើមឆ្នាំ២០២៣ ខណៈតម្លៃនៃការសាងសង់អគារលំនៅឋាន សម្រេចបានស្ថិតក្នុងរង្វង់១,៦ពាន់លានដុល្លារ ឬស្មើ២២,៧%។
ទន្ទឹមនឹងនេះ សកម្មភាពពាណិជ្ជកម្មពិសេស បានគ្របដណ្ដប់៦៥៦លានដុល្លារ ឬស្មើនឹង៩,២% ដែលភាគច្រើនចំណាយលើការដំឡើងប្រព័ន្ធទឹក ការដំឡើងប្រព័ន្ធរក្សាកម្ដៅសីតុណ្ហភាព និងម៉ាស៊ីនត្រជាក់១៩៧លានដុល្លារ និងការដំឡើងអគ្គិសនី១៧៥លានដុល្លារ៕ The Edge Markets៕







អ្នកឧកញ៉ាបន្ថែមថា ចំពោះការរៀបចំភូមិ សម្រាប់ជនជាតិជប៉ុន នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះ ក៏នឹងមានសេវាថែទាំសុខភាព សេវាហូបចុក ស្នាក់នៅគ្រប់បែបយ៉ាង ការរៀបចំជាទីលានវាយកូនហ្គោល ការរៀបចំឱ្យមានមន្ទីរពេទ្យទំនើប មាននៅភូមិជប៉ុននេះ។
អ្នកឧកញ៉ាបានបន្តថា គម្រោងនេះ កំពុងមានដំណើរការជាបន្តបន្ទាប់ ដោយតាមការគ្រោងទុក វាអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដោយលោកបានបង្ហាញ ពីភាពជឿជាក់លើវិនិយោគិនជប៉ុនលើការរៀបចំគម្រោងនេះ។លោកបញ្ជាក់ថា វិនិយោគិនជប៉ុន ភាគច្រើននឹងធ្វើនូវអ្វីដែលបានដាក់ចេញ ជាពិសេសក្រោយសិក្សា អស់រយៈពេលយូរបែបនេះ ច្បាស់ណាស់ ភូមិសម្រាប់ជនជាតិជប៉ុន នឹងលេចចេញជារូបរាងជាក់ជាមិនខាន។








