ខេត្តព្រះសីហនុ: នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមហឺហួយ (Hehui) ដែលមានសមាសភាព សរុបប្រមាណ ៩ រូប ដឹកនាំដោយលោកប្រធាន វ៉ាង ឈុនហួយ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូហឺហួយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពី ការអភិវឌ្ឍកំពង់ផែ និងជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ ដំណើរទស្សនៈកិច្ចនេះជាការអញ្ជើញមកសិក្សាបន្ថែមលើកទី២ បន្ទាប់ពីដំណើរទស្សនៈស្វែងយល់បឋមដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមកសាជាថ្មី និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ដែលក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័តទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា។
សមាជិក នៃប្រតិភូបានលើកឡើងថា ពេលនេះជាពេលដែលសមរម្យបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលខេត្តនេះបានបំពេញគ្រប់លក្ខខ័ណ្ឌវិនិយោគទាំង៣របស់ជនជាតិចិនជាអាទិ៍៖
១. កាលានុវត្តភាព
២.យុទ្ធសាស្ត្រទីផ្សារ
៣.មនុស្ស។
ជាមួយគ្នានេះ ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យហិរញ្ញវត្ថុ, កសិឧស្សាហកម្ម, ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។










កម្មវិធីសិក្ខាសាលាស្តីអំពី វិធីសាស្រ្តទប់ទល់យកឈ្នះវិបត្តិសេដ្ឋកិច្ចសកល និងកម្មវិធីរាត្រីសមោរសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO AWARD របស់CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ ពិតជាមហាព្រឹត្តិការណ៍ធុរ:កិច្ចដ៏អស្ចារ្យ មានការគាំទ្រ និងឱ្យតម្លៃខ្ពស់ ពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, បណ្ដាញសហគ្រិនជាតិនិងអន្តរជាតិ, អ្នកវិនិយោគធំៗ, ប្រធានសមាគមធុរកិច្ច និងសមាជិកគ្រួសារពេញមួយជីវិតរបស់ CEO Master Club។


តួយ៉ាងភាគហ៊ុនរបស់ក្រុមហ៊ុន Sunac China Holdings Ltd ជាក្រុមហ៊ុនសាងសង់ខ្នាតយក្សទី១ របស់ចិន ដែលបានឈានដល់កិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញ បានហក់ឡើងដល់២៧%ដែលឈានមុខគេក្នុងវិស័យអចលនទ្រព្យចិន។ ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Seazen Group Ltd និងក្រុមហ៊ុន Agile Group Holdings Ltd ក៏បានហក់ឡើងដែរ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន China Vanke Co ទទួលបានលទ្ធផលល្អជាងគេផ្នែកសញ្ញាប័ណ្ណអចលនទ្រព្យ ដោយបានហក់ឡើង២,៧សេនឈានដល់៦១សេននៅផ្សារហ៊ុនក្រុងហុងកុង។ ទន្ទឹមនេះ សញ្ញាប័ណ្ណរបស់ក្រុមហ៊ុន Longfor និងក្រុមហ៊ុន Seazen ក៏បានហក់ឡើងដែរ។
លោកបានលើកឡើងពីរបាយការណ៍ថ្មីៗនេះពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ក្រុមហ៊ុនវិនិយោគអន្តរជាតិ Temasek ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងក្រុមហ៊ុនប្រឹក្សាយោបល់ស្ដីពីការគ្រប់គ្រងអាមេរិក Bain & Company ដែលបង្ហាញថា វៀតណាម គឺជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ីអាគ្នេយ៍ រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២២ និងឆ្នាំ២០២៣។
