ក្រុមហ៊ុនធំមួយ បោះទុនវិនិយោគប្រមាណ៤៤៧,៥លានដុល្លារ សាងសង់គម្រោងសាងសង់វារីអគ្គិសនីនៅខេត្តកោះកុង

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន. “ KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។

អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើការផ្តល់ទិដ្ឋាការរយៈពេលវែងដល់ភ្ញៀវទេសចរបរទេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើការផ្តល់ទិដ្ឋាការរយៈពេលវែងដល់ភ្ញៀវទេសចរបរទេស ខណៈបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងគ្នាដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ជាមួយនឹងការដាក់ចេញគោលនយោបាយអន្តោប្រវេសន៍ដែលអាចបត់បែនបាន។នេះបើយោងតាមសារពត៌មាន VNexpressចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោក ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាសុីហ្វិកប្រចាំប្រទេសកម្ពុជា លើកឡើងថា ទិដ្ឋាការរយៈពេលវែងគួរតែត្រូវបានពិចារណា តាមរយៈការប្រែក្លាយទិដ្ឋាការចូលប្រទេសបានតែមួយលើក ទៅជាទិដ្ឋាការចូលបានច្រើនលើក ក្នុងរយៈពេលយ៉ាងតិចចាប់ពី១ខែ រហូតទៅដល់៣ខែ។

លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណាផ្តល់ទិដ្ឋាការប្រចាំឆ្នាំ ជាមួយនឹងគោលនយោបាយទាក់ទាញ ដើម្បីស្រូបទាញជនបរទេសដែលមានបំណងចង់មករស់នៅប្រទេសកម្ពុជា។

លោក Craig Dodge នាយកផ្នែកលក់ និងទីផ្សារសម្រាប់ការសម្តែងរបស់ក្រុមសៀកនៃអង្គការ Phare អះអាងថា រដ្ឋាភិបាលគួរតែផ្តល់ទិដ្ឋាការចូលប្រទេសបានច្រើនលើក ក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ ដែលចង់ស្វែងយល់ពីតំបន់អាសុី ដើម្បីអាចត្រឡប់មកកម្ពុជាវិញបានច្រើនដងក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេ។

ជាមួយគ្នានេះ បណ្តាប្រទេសជិតខាងមួយចំនួនរបស់កម្ពុជា ដូចជាប្រទេសថៃ និងប្រទេសវៀតណាម កំពុងខិតខំស្រូបទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការដាក់ចេញមធ្យោបាយ និងគោលនយោបាយពិសេសជាច្រើន។

តួយ៉ាង ចាប់ពីពាក់កណ្តាលខែសីហា ប្រទេសវៀតណាមបាននឹងកំពុងដាក់ចេញទិដ្ឋាការទេសចរណ៍សម្រាប់ប្រជាជនមកពីគ្រប់ប្រទេស និងដែនដីដែលមានសុពលភាពរយៈពេល៩០ថ្ងៃ និងទិដ្ឋាការចូលបានច្រើនលើក។

ចំណែកឯ ប្រទេសថៃបានលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន កាហ្សាក់ស្ថាន ឥណ្ឌា និងតៃវ៉ាន់ ហើយផ្តល់ការលើកលែងទិដ្ឋាការរយៈពេល៩០ថ្ងៃសម្រាប់ទីផ្សារមួយចំនួន ដូចជាប្រទេសរុស្ស៊ីជាដើម៕

លោកសេដ្ឋា ថាវីសុីន: រដ្ឋាភិបាលថៃនឹងពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនល្បឿនតភ្ជាប់ទីក្រុងបាងកក ទៅកាន់ប្រទេសចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានមានប្រសាសន៍ថា ប្រទេសថៃគ្រោងនឹងពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ដែលជាគម្រោងទ្វេរភាគីស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន។

ប្រទេសថៃនឹងបង្កើតប្រព័ន្ធផ្លូវដែកពីទីក្រុងបាងកក ទៅកាន់ខេត្តខុនកែន និងខេត្តណងខៃ ហើយពង្រីកផ្លូវទាំងអស់ទៅកាន់ប្រទេសចិន ដែលស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ នេះបើយោងតាមការលើកឡើងរបស់លោកសេដ្ឋា ថាវីសុីន ក្នុងអំឡុងកិច្ចពិភាក្សាដោយផ្ទាល់ស្តីអំពីអនាគតរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៤។

លោកសេដ្ឋាធ្លាប់បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារពត៌មាន Xinhuaមុនពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីដើមខែនេះថា “ភស្តុភារគឺជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសថៃទាក់ទងនឹងកិច្ចសហប្រតិបត្តិការ BRI ហើយប្រទេសថៃនឹងពង្រឹងការតភ្ជាប់រវាងផ្លូវដែកក្នុងស្រុករបស់ខ្លួន និងផ្លូវដែកចិន-ឡាវ ដែលជាគម្រោងស្ថិតក្រោមគំនិតផ្តួចផ្តើម BRI ដ៏លេចធ្លោមួយនៅក្នុងតំបន់”។

ផ្លូវដែកចិន-ថៃ ដែលជាផ្នែកមួយដ៏សំខាន់នៃបណ្តាញផ្លូវដែកឆ្លងទ្វីបអាស៊ី នឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនស្តង់ដារដំបូងគេរបស់ប្រទេសថៃ។

កំណាត់ដំបូង នៃផ្លូវរថភ្លើងល្បឿនលឿនខាងលើនេះ នឹងផ្សាភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីម៉ា (Nakhon Ratchasima) ដែលមានប្រវែង ២០០គីឡូម៉ែត្រ ហើយសម្រាប់កំណាត់ទី២ គឺផ្សាភ្ជាប់ពីខេត្ត នគររាជសីម៉ា ទៅកាន់ខេត្តណងខៃ (Nong Khai) ជាប់ព្រំដែនប្រទេសឡាវ ដែលមានប្រវែង៣៣០គីឡូម៉ែត្រទៀត។

ចំណែកឯ កំណាត់ខ្សែរថភ្លើងពីខេត្តណងខៃនឹងត្រូវបានតភ្ជាប់បន្តទៅកាន់ផ្លូវដែកឡាវ-ចិន តាមរយៈស្ពានមួយខ្សែដូច្នេះគេអាចធ្វើដំណើរតាមរថភ្លើងពីទីក្រុងបាងកក ដោយឆ្លងកាត់ប្រទេសឡាវទៅកាន់ទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន៕

ភ្ញៀវទេសចរបរទេសប្រមាណ៦០មុឺននាក់បានចូលទស្សនាឧទ្យានបុរាណអង្គរ ក្នុងរយៈពេល១០ខែ ឆ្នាំនេះ កើនឡើង២៥៦ភាគរយ

ដោយ: គង់ លាងហួរ
សៀមរាប: ជនបរទេសសរុបចំនួន៦០២.៥៧០នាក់មកពី១៩៣ប្រទេស និងតំបន់បានចូលទស្សនាឧទ្យានបុរាណអង្គរ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ កើនឡើង២៥៦ភាគរយ បើធៀបនឹង១៦៩.២៥៧នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃច័ន្ទបាន ឲ្យ ដឹង ថា ក្នុង អំឡុង ខែ មករា ដល់ ខែ តុលា ឆ្នាំ នេះ ប្រភព ភ្ញៀវ ទេសចរអន្តរជាតិ ធំៗ ចំនួន ៤ ដែល ចូលមក ទស្សនា ប្រាសាទអង្គរវត្ត រួមមាន សហរដ្ឋ អាមេរិក អង់គ្លេស បារាំង និង ចិន។

លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ជាពិសេសពីប្រទេសចិន មកកាន់ប្រាសាទអង្គរ។

លោកបានមានប្រសាសន៍បន្តថា “អាកាសយានដ្ឋានអន្តរជាតិថ្មីនេះមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជា”។

លោកបន្ថែមថា យើងសង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដើម្បីនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកាន់ខេត្តសៀមរាប។

ដោយស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា៕

ប្រទេសចិនក្លាយជាប្រភពនៃលំហូរ FDI ដ៏ធំបំផុតរបស់ប្រទេសឡាវ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសឡាវបានចុះផ្សាយឱ្យដឹងថា ប្រទេសចិនបានបណ្តាក់ទុនវិនិយោគជាង៩០០គម្រោង ក្នុងតម្លៃទុនសរុបប្រមាណ១៣ពាន់លានដុល្លារ នៅក្នុងប្រទេសឡាវ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ លោក Khamjen Vongphosi រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគនៃប្រទេសឡាវ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរលើកទី៧ រវាងរដ្ឋាភិបាលឡាវ និងពាណិជ្ជករចិនថា បច្ចុប្បន្ននេះ ប្រទេសចិនបានបោះទុនវិនិយោគលើគ្រប់វិស័យ ដោយមានគម្រោងជាង៩០០ ក្រោមទុនសរុបប្រមាណ១៣ពាន់លានដុល្លារ និងបានក្លាយខ្លួនជាប្រទេសដែលបណ្តាក់ទុនវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសឡាវ។

នៅក្នុងឆ្នាំ២០២២ ប្រទេសឡាវទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនចិនចំនួន៣០ គិតជាទំហំទឹកប្រាក់ប្រមាណ៣៣៩លានដុល្លារ រាប់បញ្ចូលទាំងការបណ្ដាក់ទុនលើវិស័យជីករ៉ែ វិស័យផ្ដល់ប្រឹក្សា និងវិស័យសុខភាពសាធារណៈជាដើម។

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីរាយការណ៍ពីភាពងាយស្រួល ឬការលំបាក ក៏ដូចជាសំណើផ្សេងៗរបស់សហគ្រាសចិន ដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសឡាវ។

លើសពីនេះ វាក៏ជាឱកាសដ៏ល្អមួយ សម្រាប់ភាគីទាំង២ ក្នុងការជួបពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់ដោយផ្ទាល់ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រសើរឡើង៕

ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗចំនួន៩គ្រោងបើកដំណើរការក្នុងឆ្នាំ២០២៣ នេះ

តែម សុខុម

បាងកក: អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ទម្លាយឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗចំនួន៩បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិករអាកាសចរណ៍ (AOC) ដើម្បីចាប់ផ្ដើមដំណើរការសេវាពាណិជ្ជកម្មក្នុងឆ្នាំនេះ ខណៈឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃ បន្តស្ទុះងើបឡើងវិញ។

លោក Suthipong Kongpool នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានថ្លែងថា ប្រតិបត្តិករអាកាសចរណ៍ថ្មីទាំងនេះទទួលបានអាជ្ញាប័ណ្ណអាជីវកម្មអាកាសចរណ៍ស៊ីវិលរួចហើយស្របពេលចំនួនអ្នកដំណើរ និងកំណើនតម្រូវការកើនឡើង។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា។

ក្រុមហ៊ុនប្រតិបត្តិករអាកាសចរណ៍ទាំង៩នេះរួមមានក្រុមហ៊ុន Asian Aerospace Company Service ក្រុមហ៊ុន Siam Seaplane ក្រុមហ៊ុន RC Airlines ក្រុមហ៊ុន Avanti Air Charter ក្រុមហ៊ុន M-Landarch ក្រុមហ៊ុន Bangkok Helicopter Services ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុម Asia Atlantic Airlines និងក្រុមហ៊ុន P80 Air។

លោក Suthipong Kongpool ថ្លែងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) នឹងពិចារណាលើផែនការអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងស្តង់ដាសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនៅក្នុងការសម្រេចថា តើគួរផ្ដល់អាជ្ញាប័ណ្ណឬក៏អត់។

លោកគូសបញ្ជាក់ថា បច្ចុប្បន្នគ្មានក្រុមហ៊ុនអាកាសចរណ៍ថៃ ណាមួយប្រឈមហានិភ័យក្ស័យធននោះឡើយ។លោកបានបន្តថា ចំនួនអ្នកដំណើរទទួលបាន៩០%វិញហើយនៃកម្រិតមុនវិបត្តិកូវីដ-១៩។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ព្យាករថា ឧស្សាហកម្មអាកាសចរណ៍ក្នុងប្រទេសថៃ នឹងទទួលបានអ្នកដំណើរសរុប១២៧លាននាក់ក្នុងឆ្នាំនេះ ដោយក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួនប្រមាណ៦៣,០៣លាននាក់ ហើយអ្នកដំណើរក្នុងស្រុកមានចំនួនប្រមាណ៦៤,៥៣លាននាក់។

ចំនួនអ្នកដំណើរតាមផ្លូវអាកាសត្រូវបានរំពឹងថានឹងឈានដល់កម្រិតមុនវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២៤ ជាមួយអ្នកដំណើរសរុបប្រមាណ១៦២លាននាក់ ដោយក្នុងនោះចំនួនអ្នកដំណើរអន្តរជាតិប្រមាណ៨៨,៦២លាននាក់ ហើយចំនួនអ្នកដំណើរក្នុងស្រុកប្រមាណ៧៤,០៥លាននាក់៕ The Nation៕

Bangkok condo market slows in Q3

The Bangkok condo market slowed in the third quarter of 2023, plunging to its lowest point for supply and demand since the third quarter of 2021, mainly attributed to rising interest rates.

Property consultant Knight Frank Thailand reported new condo supply launched in the third quarter of 2023 totalled 5,367 units, down 45% year-on-year.

The number of units sold during the period was 2,117, a 30% year-on-year decline. Both supply and demand hit their lowest points since the third quarter of 2021, when 2,312 units were launched and 879 units sold.

Vichai Viratkapan, acting director-general of the Real Estate Information Center, said condo developers reduced new launches, particularly in the lower-end price segments, as buyers in this segment were severely affected by adverse factors.

“Negative factors, particularly rising interest rates, marred the purchasing power of the mass market,” he said.

“Buyers in this segment also faced high rejection rates for mortgages, prompting developers to slow condo launches.” Source: Bangkok Post

ទីផ្សារខុនដូនៅទីក្រុងបាងកកបានដាំក្បាលចុះក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារខុនដូនៅទីក្រុងបាងកកបានធ្លាក់ចុះក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការ ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២១ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់។

ក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank Thailand បានរាយការណ៍ឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូថ្មី ដែលបានចាប់ផ្តើមក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនសរុប៥.៣៦៧យូនីត ដោយធ្លាក់ចុះ៤៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈខុនដូ ដែលបានលក់ដាច់ មានចំនួន២.១១៧យូនីត ដោយថយចុះ៣០%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ការផ្គត់ផ្គង់ និងតម្រូវការបានដាំក្បាលចុះដល់កម្រិតទាបបំផុតដូចគ្នា ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២១ ដែលនៅពេលនោះ គេសង្កេតឃើញ មានខុនដូចំនួន២.៣១២យូនីតត្រូវបានបើកដំណើរការលក់ និង៨៧៩យូនីតត្រូវបានលក់ចេញដាច់។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានលើកឡើងថា អ្នកអភិវឌ្ឍន៍ខុនដូបានកាត់បន្ថយការបើកដំណើរការគម្រោងថ្មីៗ ជាពិសេសគឺគម្រោងខុនដូតម្លៃទាប ខណៈអតិថិជនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកត្តាអវិជ្ជមានជាច្រើន។លោកបានបន្ថែមថា “កត្តាអវិជ្ជមានជាច្រើនជាពិសេស គឺការដំឡើងអត្រាការប្រាក់បានកាត់បន្ថយអំណាច នៃការទិញរបស់ប្រជាពលរដ្ឋថៃ ហើយអ្នកនិយមទិញខុនដូតម្លៃទាប ក៏ពិបាកនឹងទទួលបានប្រាក់កម្ចីទិញផ្ទះ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍មានភាពយឺតយ៉ាវក្នុងការបើកដំណើរការលក់ខុនដូ”។

លោកស្រី Potjaman Vorakitpokathorn ប្រធានផ្នែកទីផ្សារគម្រោងប្រចាំក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា “អ្នកទិញខុនដូប្រណីតភាគច្រើននៅក្នុងត្រីមាសទី៣ គឺជាជនជាតិថៃ ខណៈចំនួនអតិថិជនបរទេសមានតិចតួចប៉ុណ្ណោះ”៕

China vows to support property sector, tackle local debt

BEIJING : China’s central bank and financial regulators pledged on Friday to ensure financing support for the property sector and to work together to resolve local government debt risks.

Chinese leaders are trying to revive the economy and fend off potential financial risks from a property slump and 92 trillion yuan ($12.77 trillion) in local government debt.

Financial institutions will meet reasonable financing needs of property firms and refrain from withdrawing or cutting off loans to them, the securities regulator said on Friday, after a meeting held by the central bank and financial regulators.

Recent efforts to stabilise financing for the real estate sector via bank credit, bonds, and equity are gaining traction, the China Securities Regulatory Commission said.

China will promote stable credit expansion to support its economic growth, and financial institutions should work with local governments to resolve debt risks, by extending, swapping or rolling over debt, the regulator added.
($1 = 7.2050 Chinese yuan renminbi)
Source: Reuters

ADBរៀបចំកម្មវិធីលើការគ្រប់គ្រងប្រព័ន្ឋទឹកកខ្វក់នៅក្រុងកំពតក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ

        ដោយៈ គង់ សូរិយា

        កំពតៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធនាគារអភិ​វឌ្ឍន៍អាស៊ី(ADB) បានសិក្ខាសាលាស្តីពី “ការប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មាន BRUTIS សម្រាប់គ្រប់គ្រងទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធក្រុង ក្នុងខេត្តកំពត”។

សិក្ខាសាលានេះបានប្រារពធ្វើកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំដោយធនាគាអភិវឌ្ឍអាស៊ី (ADB) នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ក្នុងមហាអនុតំបន់ទន្លេមេគង្គទី២។គម្រោងនេះនឹងគាំទ្រដល់ការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ (កញ្ចប់ទី១) និងការពង្រីកសមត្ថភាព (កញ្ចប់ទី២) សហការជាមួយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។គោលបំណងនៃសិក្ខាសាលានេះ ផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ ពិសេសសារៈសំខាន់នៃការប្រើប្រាស់កម្មវិធី BRUTIS ដែលបានប្រើនៅប្រទេសហូឡង់ដ៏ និងបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ការគ្រប់គ្រងប្រព័ន្ធលូ ការផ្សព្វផ្សាយសមិទ្ធិផលថ្មី ថែមទៀតលើបទដ្ឋានគតិយុត្ត និងពង្រឹងបន្ថែមសមត្ថភាព ដល់មន្ត្រីពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិតាមរាជធានី-ខេត្ត និងជាការប្រើប្រាស់សាកល្បង អនុវត្តន៍ក្នុងក្រុងកំពតផងដែរ។

អ្នកជំនាញបានធ្វើបទបង្ហាញ ពីអ្នកជំនាញបច្ចេកទេស ការគ្រប់​គ្រងប្រព័ន្ធរំដោះទឹកកខ្វក់ មកពីប្រទេសហូឡង់ដ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអង្គភាពក្រោមឱវាទក្រសួង ដែលមានជំនាញពាក់ព័ន្ធផងដែរ៕