តើអ្វីជាវិធានការណ៍១០ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមដាន និងវាយតម្លៃ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បញ្ជា ឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាមដាន និងវាយតម្លៃ លើវឌ្ឍនភាព នៃការអនុវត្តវិធានការចំនួន១០ចំណុច ដែលសម្តេចបានដាក់ចេញនៅថ្ងៃនេះ ពាក់ព័ន្ធវិស័យឯកជន។

ថ្លែងពេលអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាយការណ៍ជូនរាជរដ្ឋាភិបាលប្រចាំ រៀងរាល់៦ខែម្តង។

ជាមួយគ្នានេះ ក្រសួងស្ថាប័ន-ពាក់ព័ន្ធត្រូវខិតខំអនុវត្តវិធានការ ដែលបានដាក់ចេញខាងលើ ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានការរៀបចំនៅសូចនាករគន្លឹះ និងក្របខណ្ឌ ពេលវេលាច្បាស់​លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។វិធានការណ៍ទាំង១០នោះ រួមមាន ទី១ សម្របសម្រួលបរិយា​កាសធុរកិច្ច និងការវិនិយោគ ទី២ ការសម្រាលបន្ទុកលើអនុលោមភាព ទី៣ ការសម្រួលធុរកិច្ចនៅក្រោមដែនសមត្ថកិច្ចពន្ថដារ ទី៤ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម នៅក្រោមដែនសមត្ថកិច្ចគយ, ទី៥ ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ទី៦ ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍។

ទី៧ ការជំរុញការអភិវឌ្ឍនវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទី៨ ការជំរុញការចូលរួមចំណែករបស់វិស័យធនាគារ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទាន សម្រាប់វិស័យឯកជន ដោយរក្សាឲ្យបាននូវស្ថិរភាពហរិញ្ញវត្ថុ ទី៩ ការជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាម​ពល និងទី១០ការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែទបានបញ្ជាក់ថា “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវតាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តវិធានការខាងលើ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលប្រចាំ រៀងរាល់៦ខែម្តង”។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា វិធានការខាងលើអាចមានចរិតជារចនាសម្ព័ន្ធ ប្រព័ន្ធ ឬអន្តរវិស័យ ព្រមទាំងមានលក្ខណៈផ្ទាល់។ ជាការពិតបញ្ហាមួយចំនួន ដែលបានលើកឡើងដោយវិស័យឯកជន នៅមិនទាន់ដោះស្រាយរួចទេ តែនឹងត្រូវបានដោះស្រា​យ នៅក្នុងរយៈពេលមធ្យម។

សម្តេចបានបញ្ជាក់ថា “ក្នុងន័យនេះ ខ្ញុំសូមប្រគល់ការងារនេះជូនគណៈកម្មការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការងាររៀបចំកម្មវិធី លើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនពិតប្រាកដប្រជាខ្ពស់ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៨”។

កម្មវិធីនេះត្រូវរួមបញ្ចូលផងដែរ នូវការគិតគូរការដោះស្រាយបញ្ហាធំៗមួយចំនួន ដែលវិស័យឯកជនបានលើកឡើងរួមមាន ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញ ការអភិវឌ្ឍសហគ្រាស ធុនមីក្រូ តូច និងមធ្យម ការបង្កើតភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ការជំរុញការអភិវឌ្ឍនវិស័យកសិកម្ម និងវិស័យទេសចរណ៍។

ការជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដូចជាវិស័យយានយន្ត និងអេឡិចត្រូនកិចនៅកម្ពុជា ជាដើម, កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយឲ្យអស់ នូវការប្រើប្រាស់ឯកសារចេញចូល ក្នុងទម្រង់រឹងឲ្យបានក្នុងរយៈពេល៤ឆ្នាំ ការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវដែក ដែលមានបច្ចុប្បន្ន កាន់តែមានប្រសិទ្ធភាព និងតម្លៃសមរម្យ និងការជំរុញការកែសម្រួល ឲ្យមានភាពប្រកួតប្រជែងបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងការវិនិយោគជាដើម៕នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតីហ៊ុន ម៉ាណែត៕

រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិក: សហរដ្ឋអាមេរិកនិងចិនត្រូវការទំនាក់ទំនងសេដ្ឋកិច្ចដែលមានសុខភាពល្អ

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ ទំនាក់ទំនងសេដ្ឋកិច្ច ដែលមានសុខភាពល្អ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។លោកស្រីបានជំរុញឱ្យទីក្រុងប៉េកាំង បង្ក្រាបក្រុមហ៊ុនចិនទាំងឡាយណា ដែលជួយដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។

លោកស្រី Yellen បានបន្តថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងកាត់ផ្តាច់ទំនាក់ទំនង រវាងសេដ្ឋកិច្ចអាមេរិក និងចិននោះទេ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងមិនបោះបង់សកម្មភាពឯកតោភាគីប្រឆាំង នឹងក្រុមហ៊ុនចិនទាំងឡាយណា ដែលផ្គត់ផ្គង់ឧបករណ៍សព្វាវុធដល់ទីក្រុងម៉ូស្គូនោះឡើយ។

លោក Yellen បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា “យើងមិនមានបំណងក្នុងការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច របស់យើងពីប្រទេសចិននោះទេ”។ទំនាក់ទំនងរវាងអាមេរិក និងចិនបានធ្លាក់ចុះដុនដាប ក្រោមអាណត្តិ របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដាក់ចេញនូវពន្ធគយលើទំនិញរបស់ចិន ដើម្បីជំរុញការផលិតក្នុងស្រុក និងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន ជុំវិញការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។ ទោះជាយ៉ាងនេះក្តី ទំនាក់ទំនងរវាងមហាអំណាចទាំង២ នៅតែមានភាពតានតឹង ស្ថិតក្រោមរដ្ឋបាលដឹកនាំបច្ចុប្បន្នរបស់លោកប្រធានាធិបតី ចូ បៃដិន។

ជាក់ស្តែងរដ្ឋបាលថ្មីនេះ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកDonald Trump ក្នុងការស្តារការផលិតក្នុងស្រុកឡើងវិញ និងបានគាបសង្កត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ ចំណែក កាលពីថ្ងៃទី៨ ខែវិច្ឆិកា អនុប្រធានាធិបតីចិន លោក Han Zheng បានអះអាងថា ទីក្រុងប៉េកាំង ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Han Zheng បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ក្នុងវេទិកាសេដ្ឋកិច្ច នៅប្រទេសសិង្ហបុរី ថា ជំនួបកម្រិតខ្ពស់រវាងមន្ត្រីចិន និងអាមេរិក កាលពីពេលថ្មីៗនេះ បានបញ្ជូនសញ្ញាវិជ្ជមាន និងបានធ្វើឱ្យសហគមន៍អន្តរជាតិមានក្ដីរំពឹងថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងអាចប្រសើរឡើង៕

សម្តេចធិបតី ប្រកាសកំណត់យកតំបន់ភ្នំគូលែន ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសកំណត់យកភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ។ ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើ ប៉ែកខាងកើត និងប៉ែកខាងជើង ស្រុកបន្ទាយស្រីនៅប៉ែកខាងត្បូង និងស្រុកវ៉ារិន នៅប៉ែកខាងលិច ហើយគ្របដណ្តប់លើឃុំចំនួន២ គឺឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាម នៃស្រុកបន្ទាយស្រី។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការបង្កើតខ្សែចង្វាក់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែ សាច់ របស់ប្រជាកសិករ នៅមូលដ្ឋានអាជីវកម្មទេសចរណ៍ […] ទី២៖ គឺការអនុវត្តភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ»។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងទេចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនសិក្សាលើសំណើររបស់ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ផលិតផលនៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍។

ភ្នំគូលែន មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច និងសង្គមប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងពាក់កណ្ដាលស្រោង សម្បូរធនធានជីវៈចម្រុះ សរុបចំនួន ៧៧៩ប្រភេទ ក្នុងនោះដែរ រួមទាំងសត្វ ២៨ប្រភេទ ជាប្រភេទដែលជិតផុតពូជ និងរុក្ខជាតិ ១០ប្រភេទ ជាប្រភេទទទួលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ផងដែ។ភ្នំគូលែន គឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គីឡូម៉ែត្រ ពីប៉ែកខាងលិចឈៀងខាងជើង ទៅខាងកើតឈៀងខាងត្បូង ដែលមានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ នៅខាងជើងក្រុងសៀមរាប។ ចំណែកកំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម៉ែត្រ។ កំពូលដែលខ្ពស់បំផុតគឺមានកម្ពស់ ៤៨៧ម៉ែត្រ។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្នដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕

Saudi Arabia Unveils Design for the Mukaab, a Large-Scale Cube-Shaped Skyscraper in Riyadh

The Saudi Arabian government has revealed the design for the Mukaab, a cube-shaped supertall skyscraper that will become the center of the New Murabba district in downtown Riyadh.

The Mukaab aims to become the largest built structure in the world, measuring 400 meters in height, width, and length. The building will be situated in the North West of Riyadh, in a 19 square kilometers area that will become one of the largest downtown developments in the world.

The Mukaab skyscraper and the Murabba district were announced by His Royal Highness Crown Prince Mohammad bin Salman bin Abdulaziz, Prime Minister and Chairman of the New Murabba Development Company (NMDC).The New Murabba district will feature green areas and walking and cycling paths to create sustainable transportation alternatives for the local communities. The neighborhood will feature its own internal transportation system and is designed to offer living, working, and entertainment facilities within a 15-minute walking radius.

The cultural offerings include a new museum, a technology and design university, and an immersive theater among the over 80 entertainment and culture venues. The development is set to create more than 104,000 residential units in addition to 980,000 square meters of retail spaces, 1.4 million square meters of offices, leisure assets, and community facilities.Located in the center of the Murabba district, the Mukaab skyscraper aims to become the iconic landmark of the new development. Upon completion, the cube-shaped structure is said to become the largest built structure in the world.

Its structure was designed to integrate technological advancements to create an immersive destination within its 2 million square meters of floor space. The exterior triangular-shaped cladding is inspired by the modern Najdi architectural style.

The main feature of the interior of the Mukaab will be a spiraling tower encased in a technological structure to create an immersive experience.

The building will also feature a multitude of retail, cultural, and tourist attractions, along with residential and hotel units, commercial spaces, and recreational facilities. The project is set to be completed by 2030, according to the official statement of the Saudi Arabian government. Source: Arch Daily

ផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត

បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។

យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេស​ដោយផ្តោតលើគុណភាព សោភ័ណភាព និង ស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម និងការិយាល័យទំនើប មានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ 4.5m x 14m បែងចែកជា 4បន្ទប់គេង និង 5បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅដែលមានការច្នៃប្រឌិតបែបក្លាសស៊ិកពិតជាធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ រួមមាន តំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ1 ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ និងជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់ផងដែរ។ គម្រោងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon   ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ​និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។ ងាកមកតំបន់មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក  ស្ថិតគម្រោង ដឹស្តាដាយមិន ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពលនៃមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការប្រកបអាជីវកម្ម និងការរស់នៅរបស់លោកអ្នកកាន់តែមានភាពសម្បូរបែប។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចម្រុះដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ក្នុងគម្រោងផ្ទាល់ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ចុងក្រោយតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុង​គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង នៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចំងាយត្រឹមតែ 3 នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង ធំជាងគេ វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា និងទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ដែលផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth

 

 

រាជរដ្ឋាភិបាលសម្រេចផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន៥០លានដុល្លារ ដើម្បីជាដើមទុនរៀបចំសកម្មភាពទាក់ទាញភ្ញៀវទេសចរ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន២ ទី១៖ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមទានទុនរយៈពេល១២ខែ, ទី២៖ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យបងប្អូនដែលជាប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម…!»។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ណែត ក៏បានលើកឡើងថា ទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក បើទោះបីវាមានចំនួនមិនច្រើន ប៉ុន្តែ ក៏មិនតិចនោះដែរ ដូច្នេះប្រាក់នេះវានឹងចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាប្រាក់ចំនួន៥០លានដុល្លារអាមេរិកនឹងត្រូវដាក់ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណាបង្កើតប្រាក់ឱ្យកើនឡើង២០០ ឬ៣០០លានដុល្លារ។ សម្រាប់ប្រាក់ចំនួន៥០លានដុល្លារនេះ គឺជាដើមទុនឱ្យវិស័យឯកជនផ្នែកប្រតិបត្តិករទេសចរណ៍ រៀបចំសកម្មភាពទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញរំពឹងតាមរយៈការផ្តល់កម្ចីប្រាក់៥០លានដុល្លារនេះ នឹងបង្កើតប្រាក់ដល់ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ។ សម្តេចថាប្រតិបត្តិករទេសចរណ៍ ជាកម្លាំងចលករទាក់ម៉ូយឱ្យមកលេងកម្សាន្តនៅខេត្តសៀមរាប ប៉ុន្តែអ្នកទទួលផលពីភ្ញៀវទេសចរ គ្រប់ផ្នែកទាំងអស់ ទាំងសេដ្ឋកិច្ចជាតិ ទាំងអ្នកប្រកបរបរក្រៅប្រព័ន្ធជាដើម។

បន្ថែមពីនេះសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា ត្រូវធ្វើយ៉ាងណាទាក់ចិត្តភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តសៀមរាប ដើរទស្សនា និងស្នាក់នៅមានរយៈពេលយូរថ្ងៃ ដូច្នេះ គឺទាមទារឱ្យមានការចូលរួម និងគិតគូរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ខណៈដែលបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល ភ្ញៀវទេសចរ បបានស្នាក់នៅក្នុងប្រទេសកម្ពុជា មានរយៈពេលយូរថ្ងៃជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយមិនត្រូវប្រកួតនឹងគ្នាឯងនោះទេ។ រាជរដ្ឋាភិបាលកំពុងពិចារណាផ្តល់បណ្ណព្រំដែនដល់ប្រជាពលរដ្ឋជាប់ព្រំដែនកម្ពុជា ដើម្បីពង្រីកដំណើរទេសចរណ៍របស់ពួកគេនៅតាមខេត្តជាប់ព្រំដែន និងខេត្តជាប់នោះ៕

រដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំពិព័រណ៍បន្លែ-ផ្លែឈើប្រចាំឆ្នាំ

        ដោយៈ គង់ ហ្វីអូណា

       សៀមរាបៈ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិ​ការណ៍ពិព័រណ៍បន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុកប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីជាផ្នែកមួយការលើកកម្ពស់ផលិតផលក្នុងស្រុក  និងទាក់ទាញទេសចរផងដែរ។

ប្រធានមន្ទីរពាណិជ្ជកម្ម លោក ភឿន គឹមលី បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចយកសប្ដាហ៍ទី១នៃខែធ្នូ  ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍បន្លែ-ផ្លែឈើ និងផលិត​ផលក្នុងស្រុក។លោកពន្យល់ថា “យើងចង់បានពេលវេលាជាក់លាក់មួយសម្រា​ប់ឱ្យអតិថិជន ក៏ដូចជាអ្នកនៅក្នុងវិស័យទេសចរណ៍ ជាក់ស្ដែងភ្ញៀវនៅក្នុងអូរតែលក្បែរៗនេះ ពេលយើងធ្វើពិព័រណ៍បែបនេះ គឺគាត់ត្រូវតែមក”។ លោកបន្តថា “យើងចង់ឱ្យព័ត៌មាននេះទៅដល់គាត់ ហើយក៏ចង់ឱ្យអាជីវករទាំងអស់គាត់ចាំថា រៀងរាល់ខែ១២ដើម សប្ដាហ៍ទី១ គឺសៀមរាបនឹងមានព្រឹត្តិការណ៍នេះ”។ក្នុងផែនការរៀបចំពិធីបើក ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលជាលើកដំបូងដែលរៀបចំ ដោយមន្ទីរពាណិជ្ជកម្មនារសៀលថ្ងៃទី១០ ខែវិច្ឆិកា លោក គឹមលី លើកឡើងថា ផលិតផលដែលបានដាក់តាំងបង្ហាញ ក្នុងពិព័រណ៍រួមមាន បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈ និងផលិតផលកែច្នៃជាច្រើនទៀត។

ផលិតផលទាំងនោះមកពីខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តតាកែវ។ អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន លើកឡើងដែរថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិ​ជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតី ប្រជាជនកម្ពុជាឲ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។លោកបន្តថា “ដូច្នេះលោកស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ ត្រូវមានស្មារតីជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីឱ្យសេដ្ឋកិច្ចក្នុងប្រទេស មានភាពល្អប្រសើរ”។

ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុកនៅខេត្តសៀមរាប រៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់៕

Stocks gain, bonds calm as Fed outlook trumps Moody’s downgrade

TOKYO : Stocks in Asia rose on Monday while Treasuries and the dollar kept their composure, as investors took their lead from Wall Street’s Friday rally, shrugging off a Moody’s downgrade to the U.S. credit outlook.

Tech stocks stood out, as they had in the U.S. at the end of last week, after the calming of long-term Treasury yields since the start of this month boosted the outlook for borrowing-dependent growth shares.

U.S. 10-year Treasury yields were stable at around 4.646 per cent, consolidating around the top of their range since Nov. 3, when softer labour market data spurred bets for a less hawkish Federal Reserve. The yield had been as high as 4.935 per cent on Nov. 1.

The U.S. dollar index hovered below its post-payrolls-report high of 106.01, reached on Friday, last trading little changed around 105.80.
Hong Kong’s Hang Seng gained 0.49 per cent amid an outperformance in tech shares.

However, mainland Chinese blue chips were slightly lower, and Australia’s resource-heavy benchmark slipped 0.13 per cent.

Nomura Securities strategist Naka Matsuzawa said equities are likely close to a peak. “Up until now the market has been taking bad economic news as good news, because that would mean a pause in Fed rate hikes,” he said. Source: reuters

អារ៉ាប៊ីអាអូឌីតចំណាយប្រាក់៤៨ពាន់លានដុល្លារសាងសង់អគារដ៏ អស្ចារ្យជាមួយនឹងផែនការកាត់បន្ថយការពឹងផ្អែកលើប្រេង

ដោយ: គង់ លាងហួរ

រីយ៉ាដ: រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ធ្លាប់បានប្រកាស​អំពី​គម្រោង​សាងសង់​អគារ​ខ្ពស់កប់​ពពក​មួយ​ ដែលមាន​រាង​ជា​គូប ​​ក្នុងតំបន់ Murabba នៅ​រាជធានី​រី​យ៉ា​ដ ដោយអគារនេះមាន​ឈ្មោះថា Mukaab។

អគារខ្ពស់កប់ពពក នៅអារ៉ាប៊ីសាអូឌីតមួយនេះ គ្រោងនឹងចំណាយថវិកាសា ងសង់អស់ប្រមាណ៤៨ពាន់លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០៣០។ តំបន់ Murabba ដែលមាន​ទំហំ១៩គីឡូ​ម៉ែត្រក្រឡា នឹង​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​របស់​រាជធានី​រី​យ៉ា​ដ។ តំបន់​នេះ ​នឹងត្រូវ​អភិវឌ្ឍន៍​ជុំវិញ​អគារ Mukaab ដែលជា​ស្ថាបត្យកម្ម​ធំជាងគេ​បំផុត​មួយ ​នៅលើពិភពលោក។

អគារ Mukaab នេះ មាន​កម្ពស់៤០០ម៉ែត្រ និង​បណ្ដោយ និង​ទទឹង​ប្រវែង៤០០ម៉ែត្រ។ យោងតាមទស្សនាវដ្ដីនាំមុខគេផ្នែករចនា និងស្ថាបត្យកម្ម Dezeen បានឱ្យដឹងថា នេះ​គឺជា​អគារ​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ទីក្រុង និង​អាចផ្ទុកប្រជាជនបាន​រាប់សែន​នាក់។អគាររាងជាគូបមួយនេះ នឹងសាងសង់ឡើងស្របតាមក្បាច់រចនា ជាទម្រង់ត្រីកោណត្រួតស៊ីគ្នាជាច្រើន ដែលអាគារនេះនឹងបង្ហា​ញ​នូវទស្សនទានថ្មី នៃយុគសម័យបច្ចេកវិទ្យាចុងក្រោយ។ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាស​បង្កើត​ក្រុមហ៊ុនNew Murabba Development ដើម្បីប្រែ​ក្លាយតំបន់​កណ្ដាល​រាជធានី​រី​យ៉ា​ដ តាមរយៈ​ការសាងសង់​អគារ​Mukaab ដែល​នឹង​នាំមក​នូវ​បទពិសោធន៍​រស់នៅ កន្លែងធ្វើការ និង​កំសាន្ត​ដ៏អស្ចារ្យ។

គម្រោង​នេះ​នឹង​ផ្ដោតលើ​ស្ថិរភាព ដោយមាន​តំបន់​បៃតង ផ្លូវ​សម្រាប់​ថ្មើរជើង និង​ជិះ​កង់ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត។ តំបន់ Murabba នឹងមាន​សារមន្ទីរ សាលា​មហាវិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា​ និង​ស្ថាបត្យកម្ម សាល​មហោស្រព ទីតាំង​កំសាន្ត និង​ទីតាំង​វប្បធម៌​ជាង៨០កន្លែង។អគារ​ Mukaab នឹងមាន​ផ្ទៃ​ជាន់​នានា​ ដែលមានទំហំផ្ទៃក្រឡាសរុប​​ជាង២៥លាន​ម៉ែត្រក្រឡា ដោយមាន​មនុស្ស​រស់នៅ​ចំនួន១០៤.០០០គ្រួសារ មាន​បន្ទប់​សណ្ឋាគារ​ចំនួន៩ពាន់បន្ទប់ កន្លែង​លក់រាយ ​មាន​ទំហំ​សរុប៩៨០.០០០ម៉ែត្រក្រឡា ការិយាល័យទំហំ១,៤លាន​ម៉ែត្រក្រឡា ព្រមទាំងមានទីតាំង​កំសាន្ត  និង​សហគមន៍​មូលដ្ឋានផងដែរ។

អគារMukaab គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងធំៗជាច្រើន ដែលបច្ចុប្បន្នកំពុងត្រូវបានស្ថាបនាឡើង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលផ្តល់មូលនិធិដោយមូលនិធិវិនិយោគ សាធារណៈរបស់ខ្លួន និងជាផ្នែកមួយនៃផែនការSaudi Vision 2030 ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស៕

រដ្ឋាភិបាលកម្ពុជាប្រកាសដាក់ចេញផែនការលើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប និងដោះស្រាយបញ្ហាជាច្រើនទៀត

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកានេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកា “រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន”លើកទី១៩ ដែលរៀបចំឡើងនៅវិមានសន្តិភាព។

ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការដ៏ស្អិតរមួត និងវប្បធម៌សន្ទនារវាងរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់អ្នកធុរកិច្ច និងវិនិយោគិន។

សម្តេចបានមានប្រសាសន៍ថា  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងបញ្ចប់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីសម្រួលក្នុងការផ្តល់សេវាសាធារណៈ ហើយកិច្ចការទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងផលិតកម្ម និងសិប្បកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត។សម្តេចធិបតីបានដាក់ចេញគោលការណ៍រួមដូចជា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលមានជាប់ពាក់ព័ន្ធកិច្ចប្រតិបត្តិកររបស់សហគ្រាស អាជីវកម្មនៃវិស័យឯកជន និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗ ហើយការដាក់ឱ្យអនុវត្តn^ត្រូវមានការផ្សព្វផ្សាយទូលំទូលាយ និងទុករយៈពេលអន្តរកាលយ៉ាងហោចណាស់៦ខែ មុននឹងចាប់ផ្តើមអនុវត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធិភាពនៃការៀបចំ និងការអនុវត្តបទដ្ឋានគតិយុត្តិ។

សម្តេចបានប្រគល់ភារកិច្ច ដល់គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញនូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណទាំងអស់ក្នុងវិស័យនីមួយៗ រាប់ចាប់ពីវិស័យទេសចរណ៍ វិស័យសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីលុបចេញ និងផ្គុំចូលគ្នានូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណដែលត្រួតស៊ីគ្នា ព្រមទាំងកែសម្រួលនីតិវិធី និងថ្លៃសេវានៃលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ។

រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើកម្មករ -និយោជិតតាម រយៈការផ្តល់ប្រយោជន៍ ក្នុងរូបភាពផ្សេងៗ ដូចជា ការផ្តល់ការបណ្តុះបណ្តាលជំនាញ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងកិច្ចគាំពារសង្គមជាដើម ហើយកិច្ចការទាំងនេះ នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រសហការពីនិយោជក ដែលត្រូវចំណាយបន្ថែ​ម ដើម្បីលើកកំពស់សុខមាលភាពរបស់កម្មករ-និយោជិត។

សម្តេចបន្តថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាប្រមូលបានចំណូលពន្ធយ៉ាងច្រើន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

សម្តេចបញ្ជាក់ទៀតថា “រដ្ឋាភិបាលនីតិកាលទី៧ថ្មីនេះ ពុំមានគោលដៅបង្កើតប្រភេទពន្ធថ្មី  និងដំឡើងពន្ធដែលមានស្រាប់នោះឡើយ”។

យោងតាមប្រកាសលេខ២៥២ ស.ស.វ.ប្រ.ក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញស្រូវ អង្ករ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ការលើកទឹកចិត្តនឹងត្រូវពិនិត្យជាក់ស្តែង​អំពីការបន្ត ឬមិនបន្តនៅក្នុងរយៈពេល២ឆ្នាំដំបូង និងបន្ថែមផលិត​ផលកសិកម្មចំនួន៥មុខបន្ថែមទៀត ដែលកំពុងមានសក្តានុពលដូចជា មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នា នឹងការប្រកាសលេខ២៥២ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវអង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវ ឱ្យមានការផ្តល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្ទៀងផ្ទាត់។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងលើកលែង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផងដែរ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តធ្វើការងារជាមួយវិស័យឯកជន ក្នុងការកាត់បន្ថយថ្លៃសេវាឡូជីស្ទីក តាមរយៈការពិនិត្យឡើងវិញនូវថ្លៃសេវានានា និងការធ្វើឱ្យនីតិវិធីគយមានភាពសាមញ្ញ  ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាន។

សម្ដចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដថា វេទិការនៅថ្ងៃនេះក៏ជាកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកខ្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ការលើកលែងការផាកពិន័យនានា ការបន្ធូរបន្ថយកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ និងការផ្តល់សិទ្ធិឱ្យជនបរទេសអាចកាន់កាប់អចលនទ្រព្យជាដើម។

សម្តេចធិបតីអះអាងថា “វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ-១៩នាពេលកន្លងមក ហើយរហូតមកទល់ពេលនេះ យើងឃើញថា តួលេខភ្ញៀវទេសចរដែលបានមកលេងនៅកម្ពុជាមានការកើនឡើង បើយោងតាមតួលេខពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្គរ។

ជាការពិត វិស័យទេសចរណ៍មានកំណើន ប៉ុន្តែមិនទាន់ដល់កម្រិតមុនផ្ទុះវិបត្តិកូវីដ-១៩នៅឡើយនោះទេ ហើយការកើនឡើងនេះទៀតសោត ក៏មិនមានស្ថានភាពដូចគ្នា អាស្រ័យទៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា។

សម្តេចបន្ថែមថា ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យទេសចរណ៍នាពេលកន្លងមក វិស័យឯកជនតែងតែបានលើកឡើងពីបញ្ហាប្រឈមជាច្រើន ទាំងនៅក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ការជួបក្រៅផ្លូវការរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនួបជាមួយសម្តេចផ្ទាល់។

សម្តេចបញ្ជាក់ថា “យើងទាំងអស់គ្នាទទួលស្គាល់ថា ខេត្តសៀម​រាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមបណ្តាគោលដៅទេសចរណ៍សំខាន់ផ្សេងទៀត នៅប្រទេសកម្ពុជា ក្នុងន័យនេះរាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ នៅក្នុងការដាក់ចេញវិធានការពិសេសនានា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ នៅខេត្តសៀមរាបឱ្យមានភាពល្អប្រសើរឡើងវិញ”។

សម្តេចគូសបញ្ជាក់ថា នៅពេលស្ថានភាពទេសចរណ៍ខេត្តសៀម​រាបមានភាពល្អប្រសើរឡើងវិញ នោះវានឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស ហើយនេះពុំមែនមានន័យថា រដ្ឋាភិបាល មិនយកចិត្តទុកដាក់លើកន្លែង ទេសចរណ៍នៅតាមបណ្តាខេត្តផ្សេងទៀតនោះទេ។

សម្តេចបានប្រកាសថា រដ្ឋាភិបាលបានផ្តួចផ្តើមដាក់ចេញកម្មវិធីពិសេសមួយ គឺ“ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប មានសន្ទុះងើបឡើងវិញដូចខាងក្រោម។

ក្រសួងទេសចរណ៍ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ឱ្យបានឆាប់បំផុត ព្រោះកាលណាយើងដាក់ចេញក្រុមប្រឹក្សាទេសចរណ៍ នោះយើងនឹងអាចដោះស្រាយបញ្ហាប្រឈម ដែលវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ និងការរៀបចំដាក់ចេញផែន​ការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងការចូលរួមដោះស្រាយបញ្ហាប្រឈម។

សម្តេចលើកឡើងថា “ក្រុមប្រឹក្សាទេសចរណ៍ មិនមែនត្រឹមតែជាយន្តការនៅក្នុងការជួបគ្នាប៉ុណ្ណោះទេ ប៉ុន្តែយន្តការនេះនឹងក្លាយជាយន្តការប្រតិបត្តិ ដែលមិនត្រឹមតែគិតគូរ នៅក្នុងការធ្វើផែនការគ្រប់ជ្រុងជ្រោយ ប៉ុន្តែជាយន្តការដែលមានជើងសម្រាប់ដើរទាំងក្នុង និងក្រៅប្រទេស”។ សម្តេចបន្តថា “យើងត្រូវការយន្តការដែលដើរផុតពីក្រដាស ដើម្បីអនុវត្តតាមដានត្រួតពិនិត្យ អញ្ចឹង យើងត្រូវតែរៀបចំជាក្រុមការងារ រៀបចំជាកញ្ចប់ទេសចរណ៍ និងសហការជាមួយស្ថាប័នរដ្ឋ និងក្រៅប្រទេស ដើម្បីដើរគោះទ្វារតែម្តង ដែលមានការចូលរួមពីវិស័យឯកជន និងរដ្ឋាភិបាល ខណៈថវិកាក្នុងវិស័យរដ្ឋ និងឯកជននៅមានកំណត់”។

សម្តេចបានគូសបញ្ជាក់ថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះបានបង្ហាញនូវភាពបន្ទាន់ និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧ ដែលយើងមានបំណងរៀបចំដំណើរការរួមគ្នា រវាងរាជរដ្ឋបាល និងផ្នែកឯកជនតាំងពីដើមអាណត្តិឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុមដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតារួម របស់កម្ពុជាគឺចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា វេទិការាជ  រដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីបើកទូលាយមួយ ហើយវិស័យឯកជនគឺជាដៃគូដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា សេដ្ឋកិច្ចជាតិនេះគឺពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង។ អញ្ចឹងប្រការនេះមានន័យរាល់សេចក្តីសម្រេចនានានៃវេទិកានេះ នឹងមានអនុភាពជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី៕