ស្តេច​កោះកុង​វិនិយោគ​សួន​ទឹក​លំដាប់​ពិភពលោក​មួយ​នៅ​ទីក្រុង​ភ្នំពេញ

0

ដោយ៖គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា លី យ៉ុង​ផាត់ (ស្តេច​កោះកុង) អគ្គនាយក​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប បាននិងកំពុង​វិនិយោគ​សាងសង់​សួន​ទឹក​កម្សាន្ត​ធំ​ទី១ នៅ​អាស៊ី​ដោយ​ដាក់ឈ្មោះថា Angkor Water Park ។

តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា សួន​ទឹក​កម្សាន្ត អង្គរ វ៉​ត​ធើ​ផាក នេះ នឹងធ្វើ​ការសាងសង់​នៅលើ​ផ្ទៃដី៦ហិកតា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​មរតក​សម្តេច​តេ ដែល​បាននិងកំពុង​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា ចិន(CHINA TOWN) ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ។ តាម​គំរោង​សួន​ទឹក​កម្សាន្ត​ដែលមាន​ស្តង់ដា​អន្តរជាតិ​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៩ខាងមុខ។

នាយក​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប​លោក​ឧកញ៉ា សេង ញ៉​ក់ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា សួន​ទឹក​កម្សាន្ត​នេះ គឺជា​គម្រោង​ធំជាងគេ​ទី១ក្នុង​តំបន់​អាស៊ី ដែល​អាច​ដណ្តើម​តំណែង​ធំ​ជាង​សួន​ទឹក​កម្សាន្ត នៅ​ប្រទេស​ថៃ ដែលមាន​ឈ្មោះថា Cartoon Network Waterpark រហូតដល់​ទៅ៥០ភាគរយ។

តើ​អ្វី​ជា​លក្ខណៈពិសេស របស់​សួន​ទឹក​កម្សាន្ត​លក្ខណៈ​អន្តរជាតិ​នេះ លោក​ឧកញ៉ា​សេង ញ៉​ក់បាន​ពន្យល់ថា លក្ខណៈពិសេស​របស់​សួន ទឹក​កម្សាន្ត​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ មាន​កន្លែងសំខាន់ៗដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹករលក​កម្ពស់៣ម៉ែត្រ​កន្លះ ទឹកជ្រោះ​ធ្លាក់ កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹក​រាំ​តាម​ចង្វាក់ភ្លេង កន្លែង​ក្មេង​លេង​ជាច្រើន ព្រមទាំង​សេវាកម្ម​កំសាន្ត​ជាច្រើន​ទៀត។

ការវិនិយោគ​សួន​ទឹក​កម្សាន្ត​បែបនេះ ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទេសចរ ណ៍​ជាតិ និង​អន្តរជាតិ ខណៈដែល​ក្រុមការងារ​ឯកជន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឲ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​រមណីយដ្ឋាន​កែច្នៃ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ឲ្យ​ស្នាក់នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here