ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរីបុស្បា នឹងចូលរួមព្រឹត្តិការណ៍តាំងពិព៌ណដ៏ធំមួយ នៅចុងសប្តាហ៍នេះ ដែលពិព៌ណនេះនឹងរៀបចំឡើង នៅសាលសន្និសីទព្រីមៀរសែនសុខ(ទល់មុខផ្សារទំនើបAEON Mall2)។
ព្រឹត្តិការណ៍ពិព៌ណអចលនទ្រព្យដ៏ធំនេះ បាននិងកំពុងរៀបចំដោយRealestate.com.kh ដែលពិធីនេះនឹងបើកសម្ភោធនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២ និងទី៣ កក្កដានេះ ដោយបើកឲ្យសាធារណៈជនចូលរួមដោយឥតគិតថ្លៃ។
លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង នាព្រឹក ថ្ងៃទី៣០ មិថុនានេះថា ក្រុមហ៊ុននឹងចូលរួមតាំងពិព៌ណនេះ ដោយសារវាជាព្រឹត្តិការណ៍ធំមួយ ដែលនឹងរួមចំណែកលើកកំពស់ វិស័យអចលនទ្រព្យនៅកម្ពុជា។
បុរីសុប្បា ជាបុរីថ្មីមួយដែលបានផ្តោត ការអភិវឌ្ឍន៍ជាមួយទស្សនវិស័យរយៈពេលវែង តាមរយៈការសាងសង់សំណង់ ប្រកបដោយគុណភាព សោភ័ណភាព និងផ្តោតលើការរស់នៅតាមបែបសហគមន៍ ស៊ីវិល័យសម័យថ្មី ដោយថ្នាក់ដឹកនាំបុរីនេះ បានគិតគូជាចម្បងលើបរិស្ថានបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ជាមួយនឹងការរៀបចំលំនៅដ្ឋាននិមួយៗស្របតាមបរិបទថ្មីនៃការប្រែប្រួលអាកាសធាតុ ដោយធ្វើ់យ៉ាងណាឲ្យលំនៅដ្ឋាននិមួយៗមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី។
លោកអ៉ី ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងទីតាំងត្រូវបានសម្រិតសំរាំង បានធ្វើឲ្យអ្នករស់នៅបុរីនេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវជាតិនានា ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ២ ពិសេសទីតាំងបុរីនេះមានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជិត ដូចជា ផ្សារទំនើបAEON Mall3 ផ្សារទំនើបជីប ម៉ុង ផ្សារសហគមន៍ដទៃទៀត ពិសេសងាយស្រួលធ្វើដំណើរ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅថ្មីផងដែរ។
នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh លោកTom Osullivanបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីវិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមក យើងបាននិងកំពុងនាំយកព្រឹត្តិការណ៍តាំងពិព៌ណដ៏ធំនេះ ដើម្បីលើកកំពស់ការផ្សព្វផ្សាយ ពីឧស្សាហកម្មអចលនទ្រព្យធំជាងគេនៅកម្ពុជាជាថ្មី ដោយយើងមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗចូលរួមជាង១០០ក្រុមហ៊ុន។
លោកបន្តថា “ការចូលរួមពិពិព៌ណនេះ សាធារណៈជននឹងទទួលបាននូវចំណេះដឹង ពីការចែករំលែករបស់អ្នកជំនាញជាតិ និងអន្តរជាតិ ទទួលបាននូវអចលនទ្រព្យ ដែលមានការបញ្ចុះតម្លៃពិសេស និងអាចបង្កើតប ណ្តាញជំនួញនានាផងដែរ”៕