បុរីបុស្បានឹងចូលរួមពិព៌ណអចលនទ្រព្យដ៏ធំមួយនៅចុងសប្តាហ៍នេះ

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ បុរីបុស្បា នឹងចូលរួមព្រឹត្តិការណ៍តាំងពិព៌ណដ៏ធំមួយ នៅចុងសប្តាហ៍នេះ ដែលពិព៌ណនេះនឹងរៀបចំឡើង នៅសាលសន្និសីទព្រីមៀរសែនសុខ(ទល់មុខផ្សារទំនើបAEON Mall2)។

ព្រឹត្តិការណ៍ពិព៌ណអចលនទ្រព្យដ៏ធំនេះ បាននិងកំពុងរៀបចំដោយRealestate.com.kh ដែលពិធីនេះនឹងបើកសម្ភោធនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២ និងទី៣ កក្កដានេះ ដោយបើកឲ្យសាធារណៈជនចូលរួមដោយឥតគិតថ្លៃ។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង នាព្រឹក ថ្ងៃទី៣០ មិថុនានេះថា ក្រុមហ៊ុននឹងចូលរួមតាំងពិព៌ណនេះ ដោយសារវាជាព្រឹត្តិការណ៍ធំមួយ ដែលនឹងរួមចំណែកលើកកំពស់ វិស័យអចលនទ្រព្យនៅកម្ពុជា។

បុរីសុប្បា ជាបុរីថ្មីមួយដែលបានផ្តោត ការអភិវឌ្ឍន៍ជាមួយទស្សនវិស័យរយៈពេលវែង តាមរយៈការសាងសង់សំណង់ ប្រកបដោយគុណភាព សោភ័ណភាព និងផ្តោតលើការរស់នៅតាមបែបសហគមន៍ ស៊ីវិល័យសម័យថ្មី ដោយថ្នាក់ដឹកនាំបុរីនេះ បានគិតគូជាចម្បងលើបរិស្ថានបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ជាមួយនឹងការរៀបចំលំនៅដ្ឋាននិមួយៗស្របតាមបរិបទថ្មីនៃការប្រែប្រួលអាកាសធាតុ ដោយធ្វើ់យ៉ាងណាឲ្យលំនៅដ្ឋាន​និមួយៗមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី។

លោកអ៉ី ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងទីតាំងត្រូវបានសម្រិតសំរាំង បានធ្វើឲ្យអ្នករស់នៅបុរីនេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវជាតិនានា ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ២ ពិសេសទីតាំងបុរីនេះមានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជិត ដូចជា ផ្សារទំនើបAEON Mall3 ផ្សារទំនើបជីប ម៉ុង ផ្សារសហគមន៍ដទៃទៀត ពិសេសងាយស្រួលធ្វើដំណើរ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅថ្មីផងដែរ។

នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh លោកTom Osullivanបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីវិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមក យើងបាននិងកំពុងនាំយកព្រឹត្តិកា​រណ៍តាំងពិព៌ណដ៏ធំនេះ ដើម្បីលើកកំពស់ការផ្សព្វផ្សាយ ពីឧស្សាហកម្មអចលនទ្រព្យធំជាងគេនៅកម្ពុជាជាថ្មី ដោយយើងមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗចូលរួមជាង១០០ក្រុមហ៊ុន។

លោកបន្តថា “ការចូលរួមពិពិព៌ណនេះ សាធារណៈជននឹងទទួលបាននូវចំណេះដឹង ពីការចែករំលែករបស់អ្នកជំនាញជាតិ និងអន្តរជាតិ ទទួលបាននូវអចលនទ្រព្យ ដែលមានការបញ្ចុះតម្លៃពិសេស និងអាចបង្កើតប  ណ្តាញជំនួញនានាផងដែរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here