ទីផ្សារអចលនទ្រព្យអូស្ត្រាលីកំពុងក្រឡាប់ចាក់ក្នុងឆមាសទី២ដោយសារជម្លោះថយចុះនូវអ្នកវិនិយោគចិន

0

ដោយៈ សុខុម

ស៊ីដនី: ទីផ្សារអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលី កំពុងតែស្ថិតក្នុងស្ថានភាពជ្រួលច្របល់ក្នុងឆមាសទី២ ចុងឆ្នាំ២០២២ នេះ ខណៈអ្នកទិញផ្ទះ និងវិនិយោគិនអចលនទ្រព្យ កំពុងមានការព្រួយបារម្ភចំពោះទីផ្សារ។ នេះបើយោងតាមសារព័ត៌មាន Property Update ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា។

ទាំងអ្នកទិញផ្ទះ និងវិនិយោគិនអចលនទ្រព្យ កំពុងប្រឈមនឹងអត្រាការប្រាក់ កើនឡើងលឿនជាងការរំពឹងទុក ស្របពេលការកើនឡើងអតិផរណាកំពុងដាក់សម្ពាធកាន់តែខ្លាំង ទៅលើធនាគារកណ្ដាលអូស្ត្រាលី។

បច្ចុប្បន្នអត្រាការប្រាក់១,៣៥% របស់ធនាគារកណ្ដាលអូស្ត្រាលី (RBA) នៅតែមានលទ្ធភាពអាចជំរុញសេដ្ឋកិច្ច ឱ្យដំណើរការទៅមុខបាន ក្នុងគ្រាដែលអតិផរណាកើនឡើងខ្ពស់ ហើយទីផ្សារការងារតានតឹងខ្លាំង។

ទោះជាយ៉ាងណា ខណៈសេដ្ឋកិច្ចអូស្ត្រាលី កំពុងដំណើរការល្អ ទាំងអ្នកទិញ និងអ្នកលក់អចលនទ្រព្យ ហាក់បាត់បង់ទំនុកចិត្តខ្លាំង ដោយសារប្រព័ន្ធផ្សព្វផ្សាយផ្សាយព័ត៌មានបែបអវិជ្ជមាន។

ដូច្នេះហើយបានជាអ្នកទិញ និងអ្នកលក់ជាច្រើនមិនហ៊ានធ្វើសកម្ម​ភាពអ្វីទាំងអស់ ពោលគឺគ្រាន់តែសម្ងំរង់ចាំមើល និងស្ទាបស្ទង់ស្ថានភាពទីផ្សារ។

ជាលទ្ធផល ស្ថានភាពនេះបានធ្វើឱ្យតម្លៃអចលនទ្រព្យ ក្នុងទីក្រុងធំៗនៃប្រទេសអូស្ត្រាលី ធ្លាក់ចុះជាបន្តបន្ទាប់ដូចខាងក្រោម៖

តម្លៃអចលនទ្រព្យក្នុងទីក្រុងស៊ីដនី បានធ្លាក់ចុះ-០,៦%ពីសប្ដាហ៍មុន និងបានធ្លាក់ចុះ-១,៩% ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ ក្រោយពីបានហក់ឡើង២,៥%ក្នុងរយៈពេល១២ចុងក្រោយនេះ។

ទន្ទឹមនេះតម្លៃអចលនទ្រព្យ ក្នុងទីក្រុងមែលប៊នបានធ្លាក់ចុះ-០,៣%ពីសប្ដាហ៍មុន និងបានធ្លាក់ចុះ-១,២%ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ ក្រោយពីបានហក់ឡើង២៣% ក្នុងរយៈពេល១២ចុងក្រោយនេះ។

ចំណែកឯតម្លៃអលចនទ្រព្យ ក្នុងទីក្រុងប៊្រីសបេន (Brisbane) បានធ្លាក់ចុះ-០,៣%ពីសប្ដាហ៍មុន និងបានធ្លាក់ចុះ-០,៦%ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ ក្រោយពីបានហក់ឡើង២៣,១%កាលពីឆ្នាំមុន៕  Property Update។

ភាពតានតឹងផ្នែកកាទូតជាមួយប្រទេសចិន ជុំវិញបញ្ហាជាច្រើនបានធ្វើឲ្យលំហូរទុនវិនិយោគពីប្រទេសចិន ចូលមកកាន់ប្រទេសអូស្រ្តាលីដាំក្បាលចុះយ៉ាងខ្លាំង ពិសេសវិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here