រដ្ឋាភិបាល​គ្រោង​នឹងដាក់​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ(ROADCARE Mobile App) នៅ​ចុង​សប្តាហ៍​នេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​នឹងដាក់​ងោ​យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROADCARE Mobile App) ក្នុង​ទូរ​ស័​ព្ធ​ដៃ​នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខនេះ ដែលជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ការថែទាំ​ផ្លូវ​នៅ​ទាំង​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឺ​ក​ញ្ជូ​ន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​បច្ចេកទេស​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) នៅ​ថ្ងៃទី ១១ ខែធ្នូរ​នេះ​បាន​ឲ្យ​ដឹង ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ជា​ទម្រង់​អ្នកប្រើប្រាស់​ផ្លូវ (Road User) ទម្រង់​ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់ (Maintenance Team) និង​ជា​ទម្រង់​ការិយាល័យ​ថែទាំ​ផ្លូវថ្នល់ (Maintenance Office)។

លោក​ក៏បាន​ជម្រុញ​អោម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​ទាំងអស់ ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រាន់ និង​យល់ដឹង​ពី​លំហូរ​ការងារ និង​មានចំណេះដឹង​បច្ចេកទេស​កាន់តែ​ប្រសើរឡើង ក្នុងការ​ប្រើប្រាស់​កម្មវិធី​នេះ​ឱ្យបាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ច្បាស់លាស់ ក្នុងការ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)  ដើម្បីឱ្យ​កម្មវិធី​នេះ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ខ្ពស់។

លោក​យិ​ត បុ​ណ្ណា អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ដែរ​ថា កម្មវិធី​នេះ នឹង​ជួយ​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជំរុញ​ឱ្យ​មន្ត្រី​ទទួលបន្ទុក​មាន​សកម្ម​ភាព​កាន់តែខ្លាំង​ក្នុង​ការងារ​ជួសជុល​ថែទាំ​ផ្លូវ តាមរយៈ​ការជូនដំណឹង ក៏ដូចជា​រាយការណ៍​អំពី​ផ្លូវ​ជង្ហុក​សំបុកមាន់​របស់​ប្រជាពលរដ្ឋ សំដៅ​ព​ន្លឿ​ន​ការជួសជុល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជៀសវាង​ការ​ខូច​រាលដាល​កាន់តែ​ធំ ដែលនាំឱ្យ​ខាតបង់​ថវិកាជាតិ​កាន់តែច្រើន។

កម្មវិធី​នេះ គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ចំណែកឯ​កម្មវិធី ROAD CARE Mobile App នឹង​អាច​ទាញយក​មកប្រើប្រាស់​បាន​តាម Play Store និង App Store ចាប់ពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here