ដោយ វុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងដាក់ងោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROADCARE Mobile App) ក្នុងទូរស័ព្ធដៃនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខនេះ ដែលជាផ្នែកមួយជួយសម្រួលដល់ការថែទាំផ្លូវនៅទាំងប្រទេសឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកទេសរដ្ឋមន្ត្រីស៊ុន
ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឺកញ្ជូននៅក្នុងវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសប្រើប្រាស់កម្មវិធីថែទាំផ្លូវ
(ROAD
CARE Mobile App) នៅថ្ងៃទី ១១ ខែធ្នូរនេះបានឲ្យដឹង ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ
(ROAD CARE Mobile App) ជាទម្រង់អ្នកប្រើប្រាស់ផ្លូវ (Road
User) ទម្រង់ក្រុមការងារថែទាំផ្លូវថ្នល់ (Maintenance
Team) និងជាទម្រង់ការិយាល័យថែទាំផ្លូវថ្នល់ (Maintenance
Office)។
-->
លោកក៏បានជម្រុញអោមន្ត្រីជំនាញពាក់ព័ន្ធនានាទាំងអស់
ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ និងយល់ដឹងពីលំហូរការងារ និងមានចំណេះដឹងបច្ចេកទេសកាន់តែប្រសើរឡើង
ក្នុងការប្រើប្រាស់កម្មវិធីនេះឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសច្បាស់លាស់
ក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីឱ្យកម្មវិធីនេះទទួលបានលទ្ធផលជាផ្លែផ្កាខ្ពស់។
លោកយិត បុណ្ណា អនុរដ្ឋលេខាធិការ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងដែរថា កម្មវិធីនេះ នឹងជួយជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ
ជាពិសេសជំរុញឱ្យមន្ត្រីទទួលបន្ទុកមានសកម្មភាពកាន់តែខ្លាំងក្នុងការងារជួសជុលថែទាំផ្លូវ
តាមរយៈការជូនដំណឹង ក៏ដូចជារាយការណ៍អំពីផ្លូវជង្ហុកសំបុកមាន់របស់ប្រជាពលរដ្ឋ
សំដៅពន្លឿនការជួសជុលឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
និងជៀសវាងការខូចរាលដាលកាន់តែធំ ដែលនាំឱ្យខាតបង់ថវិកាជាតិកាន់តែច្រើន។
កម្មវិធីនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣
ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ចំណែកឯកម្មវិធី ROAD CARE Mobile App នឹងអាចទាញយកមកប្រើប្រាស់បានតាម Play Store និង
App Store ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ តទៅ៕