តើ​បេក្ខភាព​ប្រធាន​សមាគម​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជាថ្មីនឹង​ជា​អ្នកណា?

0


ដោយ គង់ សូរិយា

ភ្នំពេញ៖ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ឆ្នាំ២០១៩២០២០ នៅ​ថ្ងៃទី១៤ ធ្នូ​ខាងមុខនេះ។

បេក្ខជន​បី​រូប​ដែលមាន​ស្នាដៃ និង​បទពិសោធន៍​ក្នុង​វិស័យនេះ បានដាក់​ពាក្យ​ជា​បេក្ខភាព​សម្រាប់ ឲ្យ​សមាជិកសមាគម​បោះឆ្នោត​ជ្រើសរើស ជា​ប្រធាន​សមាគម​នេះ​ក្នុង​អាណត្តិ​ថ្មី​នេះ។

បេក្ខជន​ទាំងនោះ រួមមាន លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ស៊ុត វីរៈ អគ្គនាយក​ក្រុមហ៊ុន Hutton CPLនិង​លោក​វ៉ន់ ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Towncity Real Estate។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21Mekong ដែលជា​បេក្ខភាព​មួយរូប​ឈរឈ្មោះ​សម្រាប់ តំណែង​ប្រធាន​សមាគម​អាណត្តិ​ថ្មីបាន​មានប្រសាសន៍ថា សមាគម​មួយ​រីកចម្រើន​ទៅបាន គឺ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​មាន​សមត្ថភាពចំណេះ ជំនាញ និង​ឆន្ទៈ​ធ្វើការ​ងារ​ជា​ក្រុម។

លោក​បន្តថា ការ​ឲ្យ​តម្លៃ​នៃ​ការធ្វើការងារ​ជា​ក្រុម គឺ​គុណវុឌ្ឍិ​របស់​ថ្នាក់ដឹកនាំ ការធ្វើការងារ​ជា​ក្រុម​អាចមាន​ចីរភាព​ទៅបាន ទាមទារ​ឲ្យ​មាន​យុ​ទ្ឋ​សាស្ត្រ​ដូចខាងក្រោម ដូចជា “ទី១ កាត់បន្ថយ​និង​លុបបំបាត់​ជំ​ង​តួឯក ទី២ ពង្រឹង​វប្ប​ធ៌​ម​នៃ​ការធ្វើការងារ​តាមរយៈ យើង​រៀន​ជាមួយគ្នា យើង​រកស៊ី​ប្រកបដោយ​សីល​ធ៌​ម​ទាំងអស់គ្នា  យើង​រីកចម្រើន​ទាំងអស់គ្នា។

ចំណែក​លោក ស៊ុត វីរៈ បានលើកឡើង​ផងដែរ​ថា ប្រសិនជា​យើង​មាន​សមត្ថភាព​ខ្ពស់ យើង​នឹងធ្វើ​ការងារ​បានល្អ ហេតុនេះ​សូម​ជ្រើស​រើសយក​ម្នាក់ ហើយ​គាំទ្រ​គាត់​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ ដើម្បី​យើង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ទាំងអស់គ្នា និង​ដើម្បី​ក្រុមការងារ​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

រីឯ​បេក្ខភាព​មួយរូប​ទៀតលោក ​វ៉ន ចាន់ថន ហៅ​ច​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា លោក​នឹង​ពង្រឹង​ផ្ទៃក្នុង​សមាគមនិង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទៅកាន់​អន្តរជាតិ ពិសេស​ជាមួយ​សមាគម​ដែលជា​ដៃគូ​សមាគម​ចាស់។លោក​បន្តថាការធ្វើ​ឲ្យ​សមាជិក​ខ្លាំង នឹងធ្វើ​ឲ្យ​សមាគម​ខ្លាំង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គីម ហ៊ាង បាន​មានប្រសាសន៍ថា បេក្ខជន​ទាំងបី ដែល​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​អាណត្តិ​ថ្មី មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា មាន​កម្រិត​ប្រជាប្រិយ​ប្រហាក់​ប្រ​ហល​គ្នា ហេតុនេះ​អ្នកណា​ជាប់​ជា​ប្រធាន​សមាគម​នឹង​បង្ហាញ​នៅ​ថ្ងៃ​បោះឆ្នោត។

លោក គីម ហ៊ាង បាន​ដឹកនាំ​សមាគម​នេះ ក្នុង​រយៈពេល​ជិត​ពីរ​អាណត្តិ​កន្លងមកនេះ និង​បាន​នាំ​សមាគម​នេះ​ទៅ​ឆ្ងាយ ដោយបាន​ចូល​ជា​សមាជិកសមាគម​អ្នកជំនាញ​ដីធ្លី​អាមេរិក សមាគម​អចលនទ្រព្យ​អាស៊ាន​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here