ទីផ្សារអចលនទ្រព្យនៅខេត្តចំនួន៣របស់ប្រទេសថៃកំពុងជាប់គាំង

0

ដោយ: លាងហួរ

អន្តរជាតិ: ទីផ្សារអចលនៈទ្រព្យនៅក្នុងខេត្តចំនួន៣ ស្ថិតនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC) បានជាប់គាំង ទោះបីជាតម្រូវការបានកើនឡើងបន្តិចយ៉ាងណាក្តី។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋ(REIC)។

យោងតាមការស្ទង់មតិរបស់ REIC បានរកឃើញថា លំនៅដ្ឋានចំនួន៥៤.១១៦យូនីត ត្រូវបានដាក់លក់ក្នុងតម្លៃសរុប១៨៤,៩ពាន់លានបាត

(ប្រហែល៥,៣១ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះនៅក្នុងខេត្ត ឈុន បុរី ខេត្ត រ៉ាក់យ៉ង និងខេត្តឆាឆឿងសៅ។ តួលេខនោះបង្ហាញពីការធ្លាក់ចុះ៩,៩ភាគរយ នៅក្នុងការផ្គត់ផ្គង់សរុប ធៀបនឹងត្រីមាសទី២។

ចំនួនខុនដូ ដែលដាក់លក់បានធ្លាក់ចុះ១០,២ភាគរយ ហើយចំនួនផ្ទះបានធ្លាក់ចុះ៨,៦ភាគរយ នៅក្នុងត្រីមាសទី៣។

ទោះជាយ៉ាងណាក៏ដោយ លំនៅដ្ឋានថ្មីចំនួន៤.១១៧យូនីត ត្រូវបានផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារ នៅក្នុងរយៈពេលដូចគ្នា ពោលគឺកើនឡើង១៦,៩ភាគរយ ក្នុងតម្លៃសរុប១២,៥ពាន់លានបាត។

នៅក្នុងចំណោមខេត្ត EEC ទាំង៣ ក្នុងនោះខេត្តឆាឆឿងសៅ ទទួលបានគម្រោងអចលនទ្រព្យថ្មីៗច្រើនជាងខេត្ត ឈុន បុរីនិងខេត្តរ៉ាក់យ៉ង។ នេះបើយោងតាមការស្ទង់មតិរបស់ REIC ។

អគ្គនាយកស្តីទី REIC លោក Vichai Viratkapan បានមានប្រសា​សន៍ថា ចំនួនខុនដូកាន់តែច្រើន កំពុងដាក់លក់នៅខេត្តឈុនបុរី  ខណៈផ្ទះថ្មីៗជាច្រើនត្រូវបានដាក់លក់នៅ ខេត្តរ៉ាក់យ៉ង  និងខេត្តឆាឆឿងសៅ។

លោក Vichai បានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យរបស់ EEC បានជួបប្រទះនឹង ការធ្លាក់ចុះនៃតម្រូវការ ក្នុងឆ្នាំ២០២១ ហើយចំនួនយូនីតលំនៅដ្ឋានថ្មីៗ ស្ថិតក្នុងកម្រិតទាបបំផុត ក្រោយជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here