រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៨១លានដុល្លារត្រឹមរយៈពេល២ សប្តាហ៍ដើមឆ្នាំ២០២៣

0

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង​វិនិយោគ​ចំ​​នួន៧ ដែលមាន​ទឹកប្រាក់​សរុប៨១,៤​លាន​ដុល្លារ និង​បង្កើត​ការងារ២១,១៧៣​កន្លែង។ ​

យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការ​របស់CDC បានឱ្យដឹងថា គិតពី​ដើមខែ​មករា​ដល់​ថ្ងៃទី ​១៦ ខែមករា ឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចេញ​វិ​ញ្ញា​ប​នប​ត្រ​ចុះបញ្ជី ​ឱ្យ​គម្រោង​វិ​និ​​យោគ​ចំនួន៧ ដែល​រួមមាន៥ ជា​ប្រភេទ​វាយ​ន​ភណ្ឌ និង​ចំនួន២ ស្ថិតនៅក្នុង​ផលិតកម្ម​អំពូល​ភ្លើងអគ្គិសនី​។​

​អ្នកសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានមាន​ប្រសាសន៍ឲ្យដឹងថា កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន ​កើតចេញពី​ហេតុផល​ចម្បង​ចំនួន​២ ដូចជា​ទី​ ១ ការខិតខំ​របស់​រដ្ឋា​ភិ​បាល​ តាមរយៈ​ការកែសម្រួល​ច្បាប់​វិនិយោគ​ឱ្យ​កាន់តែ​ទាក់ទាញ​ ការបង្កើន​កិច្ចសហការ​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ និង​ពិភព​លោក​ដើម្បី​ជំរុញ​ការនាំចេញ​ទំនិញ​ ការចូល​ជាធរ​មាន នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ ព្រម​ទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ កំពង់ផែ និង​ព្រលានយន្តហោះ​សម្រាប់​ការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ និង​ទី​២ ការខិតខំ​របស់​ផ្នែក​ឯក​ជន​ក្នុងការ​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ និង​គុណភាព​ផលិតផល​កម្ពុជា ត្រូវបាន​ទទួលស្គាល់​កាន់តែច្រើន​លើ​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here