ទុនវិនិយោគចំនួនជិត១៧ពាន់លានដុល្លារបានហូរចូលក្នុងវិស័យឧស្សាហកម្ម

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានចំនួនរោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន១៩៨២ និងមានទុនវិនិយោគសរុប១៦,៦៩០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានបង្ហាញឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បើចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម​​ ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន១៨៦រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។

ចំណែក​រោងចក្របិទទ្វារ មានចំនួន៨៣រោងចក្រ ក្នុងឆ្នាំ២០២២ ដែល​ការបិទទ្វារនេះ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ។​

ក្រសួងឧស្សាហកម្មបានបញ្ជាក់ទៀតថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន១៦,៦៩០ លានដុល្លារ កើនឡើងពី១៣,៨១១ លានដុល្លារ​ក្នុងឆ្នាំ២០២១។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ លោកហេង សុខគង់ បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគនៅកម្ពុជា។​

លោកបន្តថា “កម្ពុជាអាចគ្រប់គ្រង និងអាចរស់នៅបានយ៉ាងល្អប្រសើរជាមួយនឹងកូវីដ១៩ ដែលធ្វើឱ្យយើងមានលទ្ធភាព បើកសង្គមសេដ្ឋកិច្ច បានល្អប្រសើរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here