គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងNEOMសម្រេចបានការសាង់សង់២០ភាគរយហើយ

0

ដោយ: គង់ លាងហួរ

ក្រុងរីយ៉ាដៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង NEOM ដែល​មាន​ទំហំ​ទឹកប្រាក់៥០០ពាន់​លាន​ដុល្លារ​អារ៉ាប៊ីសាអូឌីត ត្រូវ​បាន​បញ្ចប់​ជិត២០ភាគរយហើយ​។ នេះ​បើ​យោង​តាម​មន្ត្រី​កំពូល​មួយរូប។

លោក Nadhmi Al-Nasr នាយកប្រតិបត្តិរបស់ទីក្រុង NEOM បានមានប្រសាសន៍ថា ការងារកំពុងរីកចម្រើន នៅក្នុងទីក្រុងអនាគតនេះដូចតាមកាលវិភាគ។

គម្រោងនេះត្រូវបានកំណត់ ដើម្បីដំណើរការលើថាមពលកកើតឡើងវិញ១០០ភាគរយ នៅពេលបញ្ចប់ ហើយនឹងគ្របដណ្តប់លើគម្រោងមេហ្គាមួយចំនួន។

ដើម្បីបង្ហាញពីស្នាដៃនេះ ទីក្រុង NEOM បានចេញផ្សាយវីដេអូមួយ កាលពីដើមសប្តាហ៍នេះ ដែលបង្ហាញពីការវិវឌ្ឍយ៉ាងឆាប់រហ័ស ដែលកំពុងត្រូវបានបង្កើតឡើង នៅលើគម្រោងនេះ។

វីដេអូ​នេះ​រួម​បញ្ចូល​រូបភាព​ពិភព​ពិត ​នៃ​សំណង់​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​តំបន់ NEOM ដែល​រួម​មានគម្រោង The Line គម្រោង Trojena គម្រោង OXAGON និង​គម្រោង​អភិវឌ្ឍន៍​កោះ​ប្រណីត Sindalah។

ព្រះអង្គម្ចាស់ Mohammed bin Salman បានបើកដំណើរការគម្រោងកោះ Sindalah ដែលនឹងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៨៤០.០០០ ម៉ែត្រការ៉េ ហើយកោះនេះនឹងដើរតួជាច្រកទ្វារសំខាន់ទៅកាន់សមុទ្រក្រហម សម្រាប់ភ្ញៀវទេសចរណ៍ ចាប់ពីដើមឆ្នាំ២០២៤។

នៅក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Arab លោក Peter Fitzhardinge ប្រធានផ្នែកទីផ្សារទេសចរណ៍នៅ NEOM បានមានប្រសាសន៍ថា ហ្គេមរដូវរងាអាស៊ីឆ្នាំ២០២៩ នៅគម្រោង Trojena នឹងបង្ហាញពីរបៀបដែលទីក្រុង NEOM នឹងប្រើប្រាស់ការច្នៃប្រឌិត ដើម្បីអនុវត្តព្រឹត្តិការណ៍នេះប្រកបដោយភាពម៉ត់ចត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here