បន្ទាប់ពីបានពិនិត្យពីសំណាក់មន្ត្រីជំនាញយ៉ាងត្រឹមត្រូវមួយរយៈកន្លងទៅនេះ នៅត្រឹមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៩នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៣ ទៅតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង២០លានដុល្លារ ។
សម្រាប់ក្រុមហ៊ុនទាំង៣ ដែលទទួលបានការចុះបញ្ជីពីសំណាក់ CDC ខាងលើនេះរួមមាន ៖
១) “MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។









