ធនាគារChief ចុះMOUជាមួយក្រុមហ៊ុនស្រ្ទេឌីជីករៀលធី អ៊ិនវេសមិនលើកម្ចីខ្នាតតូចបែបឌីជីថល

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក តំណាងដោយ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និងក្រុមហ៊ុន ស្ទ្រធីជីក រៀលធី អ៊ិនវេសមិន ឯ.ក តំណាងដោយលោកស្រីចាន់ ធារី ម្ចាស់អាជីវកម្ម ព្រមទាំងលោកម៉េត មករា និងលោកម៉េត តុលា ជាដៃគូយុទ្ធសាស្រ្តបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាដៃគូយុទ្ធសាស្ត្រស្ដីពី កម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល “Chief Easy”។

ពិធីចុះហត្ថលេខានេះ បានប្រារពធ្វើកាលពីថ្ងៃទី១ មិនាកន្លង​មកនេះ។

Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារ ឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចីបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា។

យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិករបស់ក្រុមហ៊ុន ស្ទ្រេធីជីក រៀលធី អ៊ិនវេសមិន ឯ.ក នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានតាមរយៈChief Easy របស់ធនាគារ ឈីហ្វ។

ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរក្នុងការសហការ លើសេវាកម្មផ្សេងៗទៀតនាពេលខាមុខផងដែរ។

លោកអ្នកអាចធ្វើទាញយកកម្មវិធីពី App Store / Google Play និងធ្វើការចុះឈ្មោះដើម្បីស្នើសុំ ពីតំណរភ្ជាប់ខាងក្រោម៖

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

 

LEAVE A REPLY

Please enter your comment!
Please enter your name here