ឡាវអនុម័តដាក់បញ្ចូលអគារបុរាណសម័យបារាំងចំនួន៧១ជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ

0

ដោយៈ សុខុម

វៀងចន្ទន៍: ខេត្តខាំមួន (Khammouane) នៃប្រទេសឡាវ បានអនុម័តដាក់បញ្ចូលអគារ និងផ្ទះបុរាណដែលបន្សល់ ពីសម័យអាណានិគមនិយមបារាំងចំនួន៧១ខ្នង ជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រសម្រាប់គោលបំណងអប់រំ និងទាក់ទាញវិស័យទេសចរណ៍។

ស្រុកថាកេក (Thakek) ដែលស្ថិតក្នុងខេត្តខាំមួន គ្រោងនឹងប្រែក្លាយទៅជាទីក្រុងនៅឆ្នាំ២០២៤ ដោយអភិបាលរងស្រុកលោក Singuan Inthalath បានប្រកាសសេចក្ដីសម្រេចចិត្តនេះ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា។

-->

One of French colonial buildings

លោក Singuan Inthalath បានគូសបញ្ជាក់ថា ស្រុកថាកេក មានសក្ដានុពលយ៉ាងខ្លាំង សម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងវិស័យទេសចរណ៍។

ស្រុកថាកេក ក៏មានអគារបុរាណបន្សល់ ពីសម័យអាណានិគម