ដោយៈ សុខុម
វៀងចន្ទន៍: ខេត្តខាំមួន (Khammouane) នៃប្រទេសឡាវ បានអនុម័តដាក់បញ្ចូលអគារ និងផ្ទះបុរាណដែលបន្សល់ ពីសម័យអាណានិគមនិយមបារាំងចំនួន៧១ខ្នង ជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រសម្រាប់គោលបំណងអប់រំ និងទាក់ទាញវិស័យទេសចរណ៍។
ស្រុកថាកេក (Thakek) ដែលស្ថិតក្នុងខេត្តខាំមួន គ្រោងនឹងប្រែក្លាយទៅជាទីក្រុងនៅឆ្នាំ២០២៤ ដោយអភិបាលរងស្រុកលោក Singuan Inthalath បានប្រកាសសេចក្ដីសម្រេចចិត្តនេះ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា។
One of French colonial buildings
លោក Singuan Inthalath បានគូសបញ្ជាក់ថា ស្រុកថាកេក មានសក្ដានុពលយ៉ាងខ្លាំង សម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងវិស័យទេសចរណ៍។
ស្រុកថាកេក ក៏មានអគារបុរាណបន្សល់ ពីសម័យអាណានិគម