ដោយៈ ជេស៊ីកា
ភ្នំពេញៈ យោងតាមឯកសារសិក្សាដែលបង្ហាញជូនគណៈរដ្ឋមន្រ្តី ដោយក្រសួងសាធារណៈការបានបង្ហាញថា គំរោងជីកព្រែកពីទន្លេរបាសាក់ទៅកាន់ខេត្តកែប នឹងចំណេញប្រាក់រាប់រយលានដុល្លារ។
ឯកសារដដែលវបានបង្ហាញថា គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃ ដឹកជញ្ជូនប្រមាណ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្នប្រមាណ១៦ភាគរយ។