ដោយៈ សហការី
ភ្នំពេញៈ ការិយាល័យលក់នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា ត្រូវបានប្រារព្ធពិធីសម្ពោធ យ៉ាងអធិកអធមកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ដោយមានការចូលរួមពីអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនផងដែរ ។
ដើម្បីឆ្លើយតបនឹងការរំពឹងទុក ចំពោះលំនៅឋានដ៏ល្អប្រសើររបស់អតិថិជន គម្រោង ព្រីនស៍ វ័ន ត្រូពិកាបានបើកសម្ពោធការិយាល័យលក់របស់ខ្លួននៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងបានអញ្ជើញអតិថិជន និងមិត្តអ្នកសារព័ត៌មានជាច្រើន ចូលរួមទស្សនាគម្រោង ក៏ដូចជា ទេសភាពដ៏ស្រស់ស្អាតនៃសួនច្បារ និងជជែកគ្នាលេងកម្សាន្ត។
ទេសភាពដ៏ស្រស់ស្អាត និងសំណង់ប្រកបដោយគុណភាពខ្ពស់ បានធ្វើឲ្យយើងគ្រប់គ្នា ភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតរបស់គម្រោងនេះ។
ការឌីហ្សាញរបស់គម្រោងមានភាពស្រស់ស្អាត និងមានមុខងារពេញលេញ។ សួនច្បារដ៏ស្រស់ឆើតឆាយ បានផ្តល់ជាម្លប់ត្រជាក់ ក៏ដូចជាផ្កា និងរុក្ខជាតិបៃតងដ៏ស្រស់ស្អាត ដែលគួរឲ្យចាប់អារម្មណ៍។
ការបើកសម្ពោធនៅថ្ងៃនោះ គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញនូវគំរូលំនៅឋានដ៏ល្អប្រសើរ សម្រាប់ថ្ងៃអនាគតដល់ម្ចាស់ផ្ទះ អតិថិជន និងអ្នកសារព័ត៌មានជាង១០ស្ថាប័ន។ លើសពីនេះ ពួកគេក៏បានដើរទស្សនាការិយាល័យលក់ និងផ្ទះគំរូនៃគម្រោងព្រីនស៍ វ័ន ត្រូពិកាផងដែរ។
បន្ទាប់ពីនោះ Fresh News, Propertyarea.asia Hang Meas HDTV, TVK និងអ្នកសារព័ត៌មានជាច្រើន រូបផ្សេងទៀតបានធ្វើបទសម្ភាសន៍ជាមួយនាយកទីផ្សាររបស់គម្រោង ព្រីនស៍ វ័ន ត្រូពិកា លោក Vic Guo ។
លោក Vic Guo បានសង្កត់ធ្ងន់លើគោលការណ៍លក់ “ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” និង “តម្លៃសមរម្យ” ។
លោក Vic Guo បញ្ជាក់ថា គោលការណ៍លក់ “ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” គឺមានន័យថា ក្នុងរយៈពេល ៤៥ថ្ងៃ ក្រោយពេលប្រគល់ផ្ទះ ក្រុមហ៊ុននឹងប្រគល់ប្រាក់១០០ភាគរយ ទៅអតិថិជនវិញ ទោះដោយសារហេតុផល មិនពេញចិត្តណាមួយក៏ដោយ។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យដែលបានចាក់ឫសយ៉ាងជ្រៅ ក្នុងទីក្រុងភ្នំពេញអស់រយៈពេល៨ឆ្នាំ យើងតែងតែបំពេញនូវទំនួលខុសត្រូវសង្គម ដោយយើងមិនត្រឹមតែនាំមកនូវលំនៅឋាន ដែលមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងគិតគូរផងដែរនូវផលប្រយោជន៍របស់អ្នកទិញផ្ទះគ្រប់រូប។
ការទិញផ្ទះ គឺជាការចំណាយដ៏ធំមួយ សម្រាប់គ្រួសារមួយ ដូចនេះយើងផ្តល់នូវគោលការណ៍ពិសេសដែលអាច “ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” ក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់អ្នកទិញ ហើយយើងក៏សូមអំពាវនាវ ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗអនុវត្តគោលការណ៍នេះដូចយើងដែរ ក្នុងគោលបំណងគិតគូរដល់អត្ថប្រយោជន៍អតិថិជនជាចម្បង ក៏ដូចជាជួយជំរុញការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានក្នុងវិស័យនេះ។
ក្នុងនាមជាគម្រោងបុរីវីឡាដំបូងបង្អស់ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកាបានប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឲ្យកាន់តែប្រសើរ” និងត្រូវបានសាងសង់ឡើងដោយអ្នកជំនាញល្បីៗលំដាប់អន្តរជាតិ ដែលធ្វើឲ្យគម្រោងយើងមានគុណភាពល្អ និងប្រកបដោយភាពបៃតង សុវត្ថិភាព និងផាសុកភាព។
ចាប់តាំងពីការបង្កើតក្រុមហ៊ុនមក ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ ក្នុងការសាងសង់គម្រោងសម្រាប់កម្រិតមធ្យមនិងកម្រិតខ្ពស់។ បន្ទាប់ពីធ្វើការអភិវឌ្ឍខ្លួនអស់រយៈពេល ៨ឆ្នាំមក ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយទៅជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យអចលនទ្រព្យ ដែលមានគុណភាពខ្ពស់នៅក្នុងរាជធានីភ្នំពេញ។
ក្នុងនាមជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ និងដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកា នឹងក្លាយជាស្នាដៃគោលរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបន្តអភិវឌ្ឍគម្រោងលំនៅឋាន ឲ្យមានគុណភាពខ្ពស់បន្ថែមទៀត សម្រា ប់ទីផ្សារភ្នំពេញ និងកម្ពុជាទាំងមូល។ បើធៀបនឹងគម្រោងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញខ្លួនឡើងតាមរយៈការបើកសម្ពោធការិយាល័យលក់របស់ខ្លួន ដោយសន្យាថានឹងសម្រេចនូវភាពល្អប្រសើរ ក្នុងការរស់នៅសម្រាប់អតិថិជនទាំងអស់។ សួនច្បារ ក្លឹប ប្រផឹធី ទិដ្ឋភាពរស់នៅ និងអ្វីៗផ្សេងទៀតដែលលោកអ្នកមើលឃើញនៅទីនេះ នឹងបង្ហាញខ្លួននាពេលខាងមុខឆាប់ៗនេះ។
គម្រោងនេះលំអទៅដោយសួនច្បារស្រស់ស្អាត ហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង ផ្តល់នូវការរស់នៅបែបធម្មជាតិ ក្លឹបកម្សាន្តបែបឯកជនផ្តល់ការរស់នៅបែបរីករាយ ដែលមិនធ្លាប់មានពីមុនមក និងបំពេញនូវរាល់តម្រូវការដែលលោកអ្នកប្រាថ្នាចង់បាន ។ មានសេវាកម្ម ២៤ម៉ោង ផ្តល់សេវាប្រផឹធី សេវាគ្រប់គ្រងផ្ទះ និងសេវាថែទាំកុមារ ធ្វើឱ្យការរស់នៅមានភាពងាយស្រួល និងអស់នូវទុក្ខកង្វល់ គម្រោងដែលត្រូវបានសាងសង់ឡើង ប្រកបដោយភាពផ្ចិតផ្ចង់ និងមានទំហំធំទូលាយ។
ផ្ទះទំហំ 143-625㎡ ផ្តល់បទពិសោធន៍រស់នៅថ្មីស្រឡាង ក្នុងទីក្រុងភ្នំពេញ។ ការឌីហ្សាញផ្ទះបែបបួនជ្រុង និងមានមុខងារពេញលេញ ខ្យល់អាកាសនិងពន្លឺថ្ងៃចេញចូលល្អ វេរ៉ង់ដារធំទូលាយ ការឌីហ្សាញផ្ទះកម្ពស់3ជាន់កន្លះ ប្រព័ន្ធSmart-Home និងប្រព័ន្ធសន្សំសំចៃថាមពល ត្រូវការរៀបចំឡើងដើម្បីធ្វើឲ្យការរស់នៅ មានភាពងាយស្រួល និងប្រកបដោយភាពបៃតង សុវត្ថិភាព និងផាសុកភាព ៕