ដោយ: គង់ លាងហួរ
ភ្នំពេញ: គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគដល់ក្រុមហ៊ុនវិនិយោគបរទេសចំនួន៣។
យោងតាមការចុះផ្សាយដោយគេហទំព័រក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC នៅព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភានេះបានឱ្យដឹងថា ការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគនេះបានធ្វើឡើងតបតាមសំណើរស្នើសុំវិនិយោគរបស់ក្រុមហ៊ុន។
តើក្រុមហ៊ុនបរទេសទាំង៣នោះមានឈ្មោះអ្វីខ្លះ និងបោះទុនបង្កើតរោងចក្រផលិតកម្មទៅលើអ្វីខ្លះ?
ទី១: ក្រុមហ៊ុន“QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៤១០កន្លែង។







