ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់ធម្មជាតិខ្នាតតូចទំហំក្រោម១០ហិកតា ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។កិច្ចប្រជុំនេះបានរៀបចំ ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈម និងប្រមូលធាតុចូលនានាចូលពីក្រុមហ៊ុន និងម្ចាស់គម្រោងដែលទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល តែមិនទាន់មានសកម្មភាពអភិវឌ្ឍ ឬការអភិវឌ្ឍមានភាពយឺតយ៉ាវ។