ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់ធម្មជាតិខ្នាតតូចទំហំក្រោម១០ហិកតា ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។
លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ ដែលចូលរួមកិច្ចប្រជុំនេះ បានសំណូមពរឯកឧត្តមរដ្ឋមន្ត្រី ពិចារណាលើការធ្វើនិរាករណ៍គម្រោងវិនិយោគ ដែលទទួលបានគោលការណ៍អនុញ្ញាតឱ្យអភិវឌ្ឍទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ តែមិនមានសកម្មភាព ដើម្បីយកទីតាំង ដែលមានសក្តានុពលទាំងអស់ត្រឡប់មកវិញ ទុកជូនក្រុមហ៊ុន ឬវិនិយោគិនដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រកបដោយមេត្រីភាពបរិស្ថាន ក្នុងគោលដៅចូលរួមលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន និងធ្វើពិពិធកម្មវិនិយោគិននៅក្នងខេត្ត៕