ម៉ាឡេស៊ី និងវៀតណាម កំណត់គោលដៅពាណិជ្ជកម្មឱ្យឈានដល់១៨ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥

0

សុខុម
ហូជីមិញ: វៀតណាម និងម៉ាឡេស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បានកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់១៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា លោក Tran Phu Lu អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្ម (ITPC) នៃក្រុងហូជីមិញ លើកឡើងថា ក្រុងហូជីមិញ នឹងបន្តកែលម្អបរិយាកាសធុរកិច្ចរបស់ខ្លួន និងសម្រួលកំណែទម្រង់រដ្ឋបាលរួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនម៉ាឡេស៊ី ផងដែរ។

ពាណិជ្ជកម្មទ្វេភាគីបានឈានជិតល់១៤,៨ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី មានទំហំ៥,៥៧ពាន់លានដុល្លារអាមេរិក ហើយការនាំចូលបានឈានដល់៩,១ពាន់លានដុល្លារអាមេរិក។ការនាំចូល និងការនាំចេញសរុបរបស់ក្រុងហូជីមិញ ជាមួយប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុនត្រូវបានប៉ាន់ប្រមាណថាមានទំហំជាង៥,៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៨%។

គិតត្រឹមដំណាច់ខែមីនា ដើមឆ្នាំនេះ ប្រទេសម៉ាឡេស៊ី បានវិនិយោគលើគម្រោងចំនួន៣២៩គម្រោងនៅក្នុងក្រុងហូជីមិញ ជាមួយនឹងទុនវិនិយោគសរុបជិត៤,៩ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១១៦ប្រទេស និងដែនដីដែលវិនិយោគនៅក្នុងទីក្រុងនេះ។

ម៉ាឡេស៊ី ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង១០របស់វៀតណាម។ ប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីជាច្រើនដែលជួយជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះរួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA)៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here