អ្នកជំនាញមើលឃើញឥរិយាបទរបស់វិនិយោគិនបរទេសក្នុងវិស័យអចលនវត្ថុយ៉ាងដូចម្តេច?

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបាន និងកំពុងតាមដានឥរិយាបទរបស់អ្នកវិនិយោគបរទេស ដែលផ្តោតលើវិស័យអចលនវត្ថុ នៅកម្ពុជានាខណៈនេះ។

ស្របពេលនិន្នាការវិបត្តិសេដ្ឋកិច្ចសកល មិនទាន់មានសភាពប្រសើរនៅឡើយ ជានិយាយជារួម និងនិយាយដោយឡែកទីផ្សារកម្ពុជានៅតែស្ងប់ស្ងាត់ អ្នកវិនិយោគអន្តរជាតិបាន និងកំពុងរង់ចាំមើលទីផ្សារ ក្រោយការបោះឆ្នោតសកលនៅថ្ងៃទី២៣ កក្កដាខាងមុខផងដែរ។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តងរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមថា ទីផ្សារសម្រាប់វិនិយោគិនបរទេស មិ​នទាន់មានសកម្មភាពជាដុំកំភួនទេ ប៉ុន្តែពួកគាត់មានចំណាប់អារម្មណ៍ចង់វិនិយោគឡើងវិញ។
អ្នកស្រីបន្តថា “ប៉ុន្តែចំណាប់អារម្មណ៍នេះ ត្រុវបានពន្យាពេលដោយសារកម្ពុជាជិតរៀបចំការបោះឆ្នោត ប៉ុន្តែពេលនេះជាឆឱកាសល្អសម្រាប់អ្នកទិញ ដោយសារមានអចលនវត្ថុជាច្រើន បានដាក់លក់​ប្រញាប់នៅលើទីផ្សារ”។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនលំដាប់អន្តរជាតិERA CAMBODIA បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជនបរទេស ដែលចង់វិនិយោគនៅកម្ពុជាមានកំណើនផងដែរ ប៉ុន្តែអ្វីដែលយើងបានមើលឃើញ និងទទួលព៌តមានពីពួកគាត់ គឺពួកគាត់បាននិងកំពុងសិក្សាលើតម្លៃទីផ្សារ។        លោកបន្តថា “ឥឡូវនេះ ពួកគាត់មានចំណាប់អារម្មណ៍ ក្នុងការទិញ ប៉ុន្តែពួកគាត់ចង់ជាន់តម្លៃ ដើម្បីទិញឲ្យបានតម្លៃទាបបំផុតក្នុងទីផ្សារ”។

ចំណែកអ្នកវិនិយោគអន្តរជាតិ ដែលបានវិនិយោគគំរោងដ៏ធំនៅកម្ពុជា លោកបណ្ឌិតBen Liបានមានប្រសសាសន៍ថា បើធៀបជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ ដោយសារសេដ្ឋកិ​ច្ចប្រទេសនេះបានងើបឡើងយ៉ាងលឿន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ី។      លោកបណ្ឌិតបានបន្តថា “លើសពីនេះកម្ពុជា ក៏មានអត្រាប្រជាជនវ័យក្មេងច្រើន ជាប្រទេសបើកចំហ ដែលអ្នកជំនួញអន្តរជាតិអាចបើកក្រុមហ៊ុន ដោយបោះទុនខ្លួនឯងបាន១០០ភាគរយ និងការលើកទឹកចិត្តជាច្រើនទៀតពីរដ្ឋាភិបាលកម្ពុជា”។ លោកបន្តថា “ចង់វិនិយោ​គអលនទ្រព្យ គឺអ្នកគួរសម្លឹងមកកាន់កម្ពុជា ដោយសារផលចំណេញពីការវិនិយោគនៅទីនេះ មានខ្ពស់ជាងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here