ដោយៈ សុខុម
ហូជីមិញ: ក្រុងហូជីមិញ ប្រទេសវៀតណាម ពេលនេះបានក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយតម្លៃផ្ទះជាមធ្យម ខ្ពស់ជាងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ ជាមធ្យមដល់ទៅ៣២,៥ដង។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ មិថុនា។
របាយការណ៍សន្ទស្សន៍លទ្ធភាពទិញផ្ទះ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៣ របស់វិទ្យាស្ថានអន្តរជាតិUrban Land Institute (ULI) បង្ហាញថា ក្រុងហូជីមិញ ជាទីផ្សារលំនៅឋានថ្លៃបំផុតទី១ នៅវៀតណាម និងថ្លៃបំផុតទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងតម្លៃជាមធ្យម គឺខ្ពស់បំផុត២៩៦.០០០ដុល្លារក្នុងផ្ទះមួយ (ធៀបនឹងតម្លៃ២១៤.០០០ដុល្លារ នៅក្រុងដាណាង (Da Nang) និង១៨២.០០០ដុល្លារ នៅក្រុងហាណូយ)។
ក្រុងដាណាង ប្រទេសវៀតណាម បានក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី៤ ជាមួយនឹងតម្លៃផ្ទះជាមធ្យម ខ្ពស់ជាងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំជាមធ្យមដល់ទៅ២៦,៧ដង។






