ច្បាប់ E-Commerce នឹង​ជំរុញ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​មាន​តម្លាភាព

0

[:km]ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេល​សេចក្តីព្រាងច្បាប់ E- Commerce កំពុង​ស្ថិតនៅ​ទីស្តីការគណរដ្ឋមន្ត្រី និង​គ្រោង​អណុម័ត​នា​ឆ្នាំនេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា នៅពេល​ច្បាប់​នេះ​អនុម័ត​ឲ្យ​ប្រើប្រាស់ វា​នឹងធ្វើ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​តាម Online នៅ​កម្ពុ​ជាមាន​ភាព​យុ​ត្តិ​ធ៌​ម គ្មាន​ការបោកប្រាស់​រវាង​អ្នកលក់ និង​អតិថិជន។

លោក​ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៣០ មករា​នេះ​ថា សេចក្តីព្រាង​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​មាន១១ជំពូក និង​ចែកចេញជា៥៩មាត្រា ហើយ​បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់​នេះ កំពុង​ត្រូវបាន​លើក​យកមក​ពិភាក្សា នៅក្នុង​កម្រិត​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។

លោក​បន្តថា ស្រប​ពេលដែល​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត កាន់តែ​មានកា​រីកលូតលាស់​គ្របដណ្តប់​ពេញ ផ្ទៃ​ប្រទេស​កម្ពុជា​នោះ ប្រតិបត្តិការ​អាជីវក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា ការទិញ​ទំនិញ លក់ទំនិញ ការ​កក់​សេវាកម្ម ការជួញដូរ​ទំនិញ និង​សេវាកម្ម​នានា មាន​សន្ទុះ​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​ស៊ា​ង ថៃ​បាន​បន្តថា “ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ Online បាននិងកំពុង​នាំមក​នូវ​កាលានុវត្តន៍​ភាព​អាជីវកម្មថ្មីៗយ៉ាងច្រើន សម្រាប់​សហគ្រិន​វ័យក្មេង​នៅក្នុង​ប្រទេស ដើម្បី​ចូលរួម​ពង្រីក​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងនោះ​ក៏​ជា​តម្រូវការ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

បច្ចុប្បន្ន​នៅលើ​ពិភពលោក​មាន​ប្រជាជន ប្រមាណ​ជាង៣ពាន់​លាន​នាក់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត។ ដោយឡែក ប្រទេស​កម្ពុជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ហ្វេ​ស​ប៊ុ​កមាន​ចំនួន​ជាង១,២លាន​នាក់ និង​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណែ​ត​សរុប​ប្រមាណ៣លាន​នាក់៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here