ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិកកំពុងគណនាការដំឡើងពន្ធដ៏ច្រើនលើការនាំចូលទំនិញរបស់ប្រទេសចិន។ ការណ៍នេះជំរុញឱ្យក្រុមអ្នកវិនិយោគសម្រុកទិញមាស ដោយសារការព្រួយបារម្ភពីសង្គ្រាមពាណិជ្ជកម្ម។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦១ភាគរយដល់៤.០៤២ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០១៧,៣៤ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៦៤ភាគរយដល់៤០៦៦,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០០០,៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន៕