ដោយៈ គង់ សូរិយា
ភ្នំពេញៈ បច្ចុប្បន្ននេះ ការវិវឌ្ឍនៃកោះពេជ្រ បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើម គឺកំពុងឆ្ពោះទៅក្លាយជាបរិស្ថាន បែបអន្តរជាតិ និងវប្បធម៌ខ្មែរ។

នេះជាការលើកឡើងរបស់លោកTea Thierry អគ្គនាយករងក្រុមហ៊ុនOCIC Group កាលពីពេលថ្មីៗនេះ។ លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសផ្តាច់មុខ ជាមួយគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា សព្វថ្ងៃនេះ យើងឃើញមានក្រុមហ៊ុនជាង៦០០ ដែលបានប្រតិបត្តិអាជីវកម្មនៅកោះពេជ្រ ដែលមានដូចជា ផ្សារទំនើប ហាងកាហ្វេថ្មីៗ សាលាអន្តរជាតិ មកពីប្រទេសកាណាដាCIS ដែលមានសិស្សរៀនជាង១០០០នាក់ សាលាបារាំងអន្តរជាតិ។
លោកបន្តថា ម្យ៉ាងវិញទៀត នៅកោះពេជ្រមានសួនឧទ្យានចំនួន២ ដូចជាសួនដូង Coconut Park និងសួនTreellion។ ដូច្នេះនេះគឺជាកន្លែងមួយដ៏ពិសេស នៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ ដែលមនុស្សអាចនាំគ្នាទៅញុំាកាហ្វេ ដើរលេងដើម្បីសម្រាកធូរស្បើយក្នុងអារម្មណ៍ ហើយយើងបានអភិវឌ្ឍកន្លែង សម្រាប់ដើរលេងតាមមាត់ទន្លេ ខណៈនៅក្នុងអំឡុងពេលកូវីដ មានមនុស្សជាច្រើនបានដើរលេងតាមមាត់ទន្លេរ ដើម្បីរំសាយអារម្មណ៍ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។








