ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយកដ្ឋានស្ថិតិនៃតំបន់រដ្ឋបាលពិសេស ម៉ាកាវ (SAR) បានរាយការណ៍នៅថ្ងៃពុធនេះថា ភ្ញៀវសរុបចំនួនជាង១.១លាននាក់ បានចូលស្នាក់នៅក្នុងសណ្ឋាគារ របស់ទីក្រុងម៉ាកាវក្នុងខែឧសភា កើនឡើង១៤០,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍សេវាកម្មស្ថិតិ និងជំរឿនចុងក្រោយ បានបង្ហាញថា ភ្ញៀវមកពីចិនដីគោក និងទីក្រុងហុងកុង បានកើនឡើង១៣៣ភាគរយ និង៨១៨,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៧៩៣.០០០នាក់ និង១៩៩.០០០នាក់ រៀងៗគ្នា។
របាយការណ៍ដដែលបានបង្ហាញថា អត្រាស្នាក់នៅជាមធ្យមនៃបន្ទប់ភ្ញៀវ ក្នុងខែឧសភា បានកើនឡើង៤៤,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់៧៨,៩ភាគរយ។






