ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឌីសាញឡើងប្រកបដោយភាពច្នៃប្រឌិត និងសហសម័យ បុរីបុស្បាបាននិងកំពុងបង្ហាញនូវវីឡាកូនកាត់ ដែលមានភាពស្រស់ស្អាត និងទាក់ទាញចិត្តអតិថិជន។
ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទីផ្សារនៃបុរីបុស្បា លោកអ៊ី ពិសិដ្ឋ បានសរសររលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី៣ កក្កដានេះថា បុរីបុស្បាបាននិងកំពុងផ្តល់ជូនអតិថិជននូវជម្រើសងាយស្រួល លើលក្ខខ័ណ្ឌបង់ប្រាក់ ដោយអតិថិជនបង់ត្រឹមតែ៤៥០ដុល្លារ នឹងទទួលបានវីឡាកូនកាត់ ដែលមានកំពស់៣ជាន់ ៣បន្ទប់គេង។លោកបន្តថា “ស្អាតណាស់បងប្អូន យើងលក់អស់ជាង៥០ភាគរយនៃគំរោងទាំងមូលហើយ”។បុរីបុស្បា ជាទីតាំងដែលមានសក្តានុពលខ្ពស់ ហ៊ុមព័ទ្ធដោយតំបន់សេដ្ឋកិច្ចពិសេសៗ ដែលបង្ករភាពងាយស្រួលទាំងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។
បុរីបុស្បា ស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនលឿន ដោយបច្ចុប្បន្នផ្សារទំនើប ហាងកាហ្វេល្បីៗ និងមីនីម៉ាតតូចៗជាច្រើន បានបើកដំណើរការនៅតំបន់នេះ។ទីតាំងរបស់បុរីនេះ ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៣ លេ៣ខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ និងព្រលានយន្តហោះអន្តរជាតិតេជោផងដែរ។
លោកឧកញ៉ាឈាង រ័ត្ន អ្នកអភិវឌ្ឍន៍បុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា តំបន់នេះនឹងមានការរីកចម្រើន ដូចតំបន់ស្ថិតក្នុងខ័ណ្ឌទួលគោកនាពេលអនាគត ដោយសារតំបន់នេះ ជាតំបន់អភិវឌ្ឍន៍ថ្មី ងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ មានមនុស្សរស់នៅច្រើន និងងាយតភ្ជាប់ ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ស្ថិតនៅជុំវិញនេះ។
លោកឧកញ៉ាឈាង រ័ត្នបានបន្តថា “ការអភិវឌ្ឍបុរីបុស្បា បាននិងកំពុងរៀបចំឡើងសមស្របតាមសម័យកាល និងរសនិយមរបស់អតិថិជន ដោយយើងផ្តោតលើគុណភាព សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ឋធំៗ និងផ្តោតជាពិសេសលើតំបន់បៃតង”។
📍ទីតាំងគម្រោង ៖ https://bit.ly/BosbaApsorMeraProject