រដ្ឋមន្រ្តីសាធារណៈការបង្ហើបពីទីតាំងចេញដំណើរនៃខ្សែរថភ្លើងតភ្ជាប់ពីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មី

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីគម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ។

លោកបានមានប្រសាសន៍ឲ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុនថា “មិនយូរ មិនឆាប់ នឹងមានរថភ្លើង មកដល់ស្ថានីយ៍ចំណត អ៊ីអនម៉លមានជ័យ”

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា ជុំវិញគម្រោងនេះ ក្រសួងកំពុងរកដៃគូវិនិយោគ លើខ្សែរថភ្លើងធុនស្រាលលើអាកាស ឬក្រោមដី ហើយបានពិភាក្សាជាមួយក្រុមហ៊ុនអ៊ីអន ដើម្បីរកទីតាំងសាងសង់ស្ថានីយ៍រថភ្លើង ក្នុងបរិវេនផ្សារទំនើបនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here