ប្រទេសចិនកំពុងអភិវឌ្ឍន៍រថភ្លើងឱ្យកាន់តែលឿនសម្រាប់ធ្វើ ដំណើររហ័សជាងមុន

0
default

ដោយ: គង់ លាងហួរ

ក្រុងប៉េកាំងៈ យោងតាមប្រតិបត្តិករផ្លូវដែក របស់ប្រទេសចិនបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅថា ប្រទេសចិនបានចាប់ផ្តើម បើកការធ្វើតេស្តផ្ទៀងផ្ទាត់ ការអនុវត្តសាកល្បងលើរថភ្លើងល្បឿនលឿន ដែលអាចធ្វើដំណើរបានកាន់តែលឿនជាងមុន។

ការសាកល្បងត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៨ និង២៩ ខែមិថុនា ដោយឡែកពីគ្នានៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន ដោយកត់សម្គាល់ឃើញថា ការអភិវឌ្ឍរថភ្លើងល្បឿនលឿន CR450 សម្រេចបាននូវលទ្ធផលដំបូង។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co., Ltd.។ប្រតិបត្តិករផ្លូវដែកខាងលើបានអះអាងថា ក្នុងអំឡុងពេលធ្វើតេស្តកាលពីថ្ងៃទី២៨ ខែមិថុនា រថភ្លើងនេះបានដំណើរការ ក្នុងល្បឿន៤៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ទន្ទឹមគ្នានេះ មន្ត្រីប្រតិបត្តិករផ្លូវដែកមួយរូប បានលើកឡើងថា គម្រោងច្នៃប្រឌិត បច្ចេកវិទ្យារថភ្លើងCR450 ត្រូវបានគូសបញ្ជាក់ឡើងនៅក្នុងផែនការ៥ឆ្នាំ (២០២១-២០២៥) របស់ប្រទេសចិន។

រថភ្លើងល្បឿនលឿន CR450 គឺជាម៉ូដែល Fuxing ថ្មីមួយ ដែលមានសុវត្ថិភាពជាងមុន មានលក្ខណៈបៃតងជាងមុន និងឆ្លាតវៃជាងមុន ជាមួយនឹងប្រសិទ្ធភាពថាមពលកាន់តែខ្ពស់ជាងមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here