ច្រកព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំ បើកដំណើរការជា រៀងរាល់ថ្ងៃឡើងវិញហើយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅពេលនេះ ប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្ន Sai Taku នៅច្រកព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ត្រូវបានបើកដំណើរការរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ជាលើកដំបូងឡើងវិញ គិតចាប់តាំងពីមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។

ការវិលត្រឡប់ទៅកាន់ ការបើកដំណើរការឡើងវិញ ជារៀងរាល់ថ្ងៃនេះ ត្រូវបានកត់សម្គាល់ឡើង តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីកម្ពុជា ពីខេត្តឧត្តរមានជ័យ ដែលស្ថិតនៅជាប់នឹងខេត្តបុរីរាំ (Buri Ram) នៅថ្ងៃអង្គារនេះ។លោក Boontem Kalayapanich មេស្រុក Ban Kruat  បានមានប្រសាសន៍ថា ច្រកនេះធ្លាប់បើករយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍មុនពេលផ្ទុះឡើងនៃជំងឺរាតត្បាត។  ប៉ុន្តែ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាងប្រទេសទាំង២ បាន​រង​ផលប៉ះពាល់ ក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ដែល​បង្ខំ​ឱ្យ​ការ​ឆ្លង​កាត់​ត្រូវ​បិទ​កាលពីឆ្នាំ២០២០។

ទោះបីជាយ៉ាងនេះក្តី ច្រកឆ្លងកាត់នេះ បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែបើកសម្រាប់រយៈពេលប្រាំថ្ងៃក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។

យោងតាមកាសែត Bangkok Post ដែលបានដកស្រង់សេចក្តីរាយការណ៍មកបានឱ្យដឹងថា ប្រតិភូកម្ពុជាមានបំណង ពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវច្រក Sai Taku ទៅជាប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ ដើម្បីពន្លឿនពាណិជ្ជកម្មតាមព្រំដែន ការវិនិយោគ និងវិស័យទេសចរណ៍រវាងប្រទេសទាំង២។

លោក Boontem បានលើកឡើងថា ឧបសគ្គផ្លូវច្បាប់នៅតែមាន ចំពោះការផ្លាស់ប្តូរស្ថានភាពរបស់ច្រក Sai Taku ដោយសារ​ វាស្ថិតនៅមួយផ្នែក លើតំបន់ការពារព្រៃឈើ ដែលបានចុះបញ្ជីជាសម្ប ត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឧទ្យានជាតិតាប្រាយ៉ា។

លោកបានបន្ថែមថា “ភាគីទាំងអស់កំពុងធ្វើការលើបញ្ហានេះដោយសង្ឃឹមថា ការធ្វើឱ្យប្រសើរឡើង ទៅជាប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍អាចត្រូវបានពិចារណា នាពេលខាងមុខ ដោយរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here