ក្រុមហ៊ុនជប៉ុនមួយចង់វិនិយោគក្នុងខេត្តរតនគិរីលើគម្រោង ភ្លើងបំភ្លឺផ្លូវវៃឆ្លាត

0

ដោយៈ ហ្វីអូណា

រតនគិរីៈ ​​តំណាង​ក្រុម​ហ៊ុន Minebee Mitsumi​ របស់​ជប៉ុនបាន​ជួប​ពិភា​ក្សា​ជា​មួយ​អភិបាល​ខេត្ត​រតន​គិរី ពី​ស្ថាន​ភាព​នៃ​ការ​ប្រើ​ប្រាស់​អំពូល​ Smart City ​និង​មាន​បំណង​ចង់​វិនិ​យោគ ​លើ​គម្រោង​ភ្លើង​បំភ្លឺ​ផ្លូវ​សា​ធារណៈ​វៃឆ្លាត​ ដើម្បី​ចូល​រួមចំ​ណែកក្នុងការ​អភិវឌ្ឍ ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​។​

​ជំនួប​ពិភា​ក្សា​ការ​ងារ​គ្នា​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​៤ ​ខែកក្កដា​ រវាង​លោក ​ញ៉ែម សំអឿន អភិបាល​ខេត្ត​រតន​គិរី​ ជា​មួយ​នឹង​តំណាង​ក្រុម​ហ៊ុន ​Mine beeMitsumi ដែល​ដឹកនាំ​ដោយ​លោក​ អា ​អូ​គី​។​យោង​តាម​មន្ទីរ​ព័ត៌​មាន​ខេត្ត​រតនគិ​រីបាន​ឱ្យដឹង​ថា ក្នុង​កិច្ចពិ​ភាក្សា​នេះ ​លោក​ អា អូ​គី បាន​លើក​ពី​វិសាល​ភាព ​នៃប្រ​តិប​ត្តិ​ការ​អា​ជីវ​កម្ម​របស់​ក្រុមហ៊ុន ​នៅក្នុ​ង​ប្រទេស​ជប៉ុន ​ទាក់ទ​ង​នឹង​ការវិនិ​យោគ​លើ​គម្រោង​ភ្លើង​បំភ្លឺ​ផ្លូវ​សា​ធារ​ណៈ​វៃឆ្លា​ត​(Smart LED) និង​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​នេះ​ នៅ​ខេត្តរ​តនគិរី​ ដោយលោក​ក៏​បាន​បង្ហា​ញសុ​ច្ឆន្ទៈ ​ក្នុង​ការ​សហ​ប្រតិ​បត្តិកា​រ ​ជា​មួយ​រដ្ឋ​បាល​ខេត្តរ​តនគិរី​ ដើម្បី​ចូលរួ​មចំណែក​​អភិវឌ្ឍ​ខេត្ត​នេះបន្ថែម​ទៀត​​។​

ជា​ការ​ឆ្លើយ​តប​ លោក ញ៉ែម សំអឿន បាន​លើក​ឡើងថា​ អាជ្ញាធរ​ខេត្ត​ពិតជា​​ស្វាគមន៍​ចំពោះ​ក្រុម​ហ៊ុន​ជប៉ុន ដែ​លចង់​វិនិយោ​គ​លើ​គម្រោង​ភ្លើង​បំភ្លឺ​ផ្លូវ​សា​ធារណៈ​វៃឆ្លាតនេះ​ ពីព្រោះ​ខេត្តរ​តនគិរី​ជា​ខេត្ត​ដែល​មាន​សក្តានុ​ពល​ទាំង​ធនធា​នធ​ម្មជាតិ និង​ទាំង​វប្ប​ធម៌ ប្រពៃ​ណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​។​

លោក​បាន​ថ្លែង​ថា “​រដ្ឋ​បាល​ខេត្ត​សូម​គាំទ្រ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ដើម្បី​ស្វា​គមន៍​និង​ជួយ​សម្រួល ​ដល់​ក្រុម​ហ៊ុន​របស់​ជប៉ុន​ដែល​មាន​បំណង​មក​វិនិយោគ ​នៅ​ក្នុង​ខេត្តរ​តន​គិរី​យើង​ផង​ដែរ​”

LEAVE A REPLY

Please enter your comment!
Please enter your name here