ខណ្ឌទួលគោក ដេញថ្លៃគម្រោងអភិវឌ្ឍន៍ចំនួន១៥នៅ សង្កាត់ទាំង១០

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ខណ្ឌទួលគោក ដេញថ្លៃគម្រោងអភិវឌ្ឍន៍ចំនួន១៥ សម្រាប់សង្កាត់ទាំង១០ ដោយមានតម្លៃប្រមាណ១៩២៨លានរៀល។ គម្រោងទាំងនេះមានដូចជា ការដាក់លូ ស្តារលូ ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។លោក ហួត ហៃ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ជាការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។

លោកបន្តថា ដូច្នេះរាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។

លោក ហួត ហៃ បានណែនាំឱ្យលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវតាមដានគុណភាពគម្រោង តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបានបញ្ចប់១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់ បានទម្លាក់មកឱ្យថ្នាក់សង្កាត់ទាំង១០នេះ ដែលមានប្រមាណ៥០ម៉ឺនដុល្លារ

LEAVE A REPLY

Please enter your comment!
Please enter your name here