ការសិក្សាថ្មីៈ តើស្ថានភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ ក្នុងឆមាសទី១ឆ្នាំនេះមានសភាពដូចម្តេច?

0
default

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនCBRE Cambodia បានរាយការណ៍អំពីស្ថានភាពទីផ្សារអចលនទ្រព្យ នៅពាក់កណ្តាលឆ្នាំ២០២៣នេះ និងផ្តល់ព័ត៌មានសំខាន់ៗអំពីវិស័យការិយាល័យ ការលក់រាយឧស្សាហកម្ម និងវិស័យលំនៅដ្ឋាន នៅរាជធានីភ្នំពេញ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ។​​

ទី១: វិស័យការិយាល័យ
ការផ្គត់ផ្គង់ការិយាល័យថ្មីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំនេះ ជាមួយនឹងការបន្ថែមទំហំSpace ការិយាល័យចំនួន២១៥.០០០ម៉ែត្រការ៉េ ដែលនឹងបញ្ចប់នៅឆ្នាំនេះ ដែលជំរុញការផ្គត់ផ្គង់សរុបចំនួន២៤% រហូតដល់ជាង១លានម៉ែត្រការ៉េ។អត្រាកាន់កាប់ជាមធ្យម(occupancy rate) នៅទូទាំងទីផ្សារ (អគារការិយាល័យប្រភេទម្ចាស់តែមួយ និងអគារការិយាល័យសហកម្មសិទ្ធិ) បានថយចុះបន្ថែមទៀតពី៦០% នៅក្នុងត្រីមាសមុនរហូតដល់៥៨%។ទោះបីជាតម្លៃជួលការិយាល័យ (quoting office rents) នៅគ្រប់កម្រិត Grade ទាំងអស់នៅក្នុងសង្កាត់ ពាណិជ្ជកម្មកណ្តាល និងសង្កាត់ពាណិជ្ជកម្ម មិនមែនកណ្តាលបានកើនឡើងពី២% ទៅ៤% ពីមួយឆមាសទៅមួយឆមាស(H-o-H)យ៉ាងណាក្តី ក៏ការជួលដែលសម្រេ​ចបានគឺនៅតែដដែល។

លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ វាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ការផ្គត់ផ្គង់នាពេលខាងមុខ ក្នុងរយៈពេលសេសសល់នៃឆ្នាំនេះ និងការពង្រី​កអាជីវកម្មតិចជាងមុន ដូច្នេះតម្រូវការការិយាល័យថ្មីនឹងធ្លាក់ចុះទាប ហើយយើងរំពឹងថា នឹងមានសម្ពាធបន្ថែមទៀត លើការជួលការិយា​ល័យ និងកម្រិតកាន់កាប់ក្នុងអំឡុងពេល ដែលនៅសេសសល់នៃឆ្នាំនេះ។

ទី២: វិស័យលក់រាយ
បន្ទាប់ពីមានការដាក់ឱ្យដំណើរការថ្មី និងការសាងសង់បញ្ចប់គម្រោងលក់រាយជាច្រើននៅឆ្នាំ២០២២ ចំណែកនៅឆមាសទី១ ឆ្នាំ២០២៣នេះវិញ យើងបានសង្កេតឃើញការធ្លាក់ចុះ នៃការបញ្ចប់គម្រោងលក់រាយថ្មីៗ។   ទោះជាយ៉ាងណាក្តី ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ជាមួយនឹងគម្រោងលក់រាយ ទំហំជាង៨៣.០០០ម៉ែត្រការ៉េ ដែលនៅសេសសល់នឹងបញ្ចប់នៅចុងឆ្នាំនេះ។  គម្រោងនាពេលខាងមុខភាគច្រើន គឺជាផ្សារទំនើបសហគមន៍ និងហាងលក់ទំនិញតាមអគារពាណិជ្ជកម្ម។

អត្រាជួលកាន់កាប់បានធ្លាក់ចុះបន្តិចបន្តួចពី៧០% នៅចុងឆ្នាំ២០២២ មកត្រឹម៦៨% នៅពាក់កណ្តាលឆ្នាំនេះ។  ចំណែកតម្លៃជួលបានធ្លាក់ចុះពី៤% ទៅ៥% ក្នុងរយៈពេល៦ខែចុងក្រោយនេះ សម្រា​ប់ផ្សារទំនើបខ្នាតធំ ហាងលក់ទំនិញតាមអគារពាណិជ្ជកម្ម និងផ្សារទំនើបសហគមន៍។ស្របពេល​មានការ​ធ្លាក់​ចុះ​ ជារួមលើវិស័យ​លក់​រាយ​ យើង​សង្កើតមើលឃើញ​ថា​ ការ​ជួល​នៅ​កន្លែងលក់រាយប្រភេទ Prime High Street (ហាងលក់ទំនិញតាមផ្លូវធំៗ) បានបន្ត​ងើប​ឡើង​វិញ​ ដោយ​ឈាន​ដល់​ទៅ៩៥% នៃ​កម្រិត​ក្នុងឆ្នាំ២០១៩។

ទី៣: វិស័យលំនៅដ្ឋាន
បន្ទាប់ពីការពង្រីកយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោ​យនេះ ទីផ្សារអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងឆមាសទី១ កំពុងប្រឈមមុខ នឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ក្នុងការលក់ ដោយភ្ជាប់ជាមួយនឹងតម្រូវការធ្លាក់ចុះ។

ជាក់ស្តែង គឺមានតែខុនដូ និងគម្រោងអចលនទ្រព្យមួយចំនួនប៉ុណ្ណោះ នៅក្នុងទីតាំងសំខាន់ៗដែលអាចរក្សា ឬដំឡើងថ្លៃបន្តិចបាន ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើន បានបន្តផ្តល់ការបញ្ចុះតម្លៃ និងលក្ខ​ខណ្ឌបង់ប្រាក់កាន់តែអំណោយផល។រយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ យើងឃើញមានការបញ្ចប់គម្រោងខុនដូថ្មីចំនួន៣ ដែលបានផ្គត់ផ្គង់ខុនដូជាង១.៦០០យូនីត។

នៅចុងឆ្នាំនេះ ការផ្គត់ផ្គង់ខុនដូត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជិត៥៥.០០០យូនីត ពោលគឺកើនឡើង១៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “ទោះបីជាមានការធ្លាក់ចុះយ៉ាងណាក្តី ក៏ការលក់នៅតែកើតឡើង សម្រាប់គម្រោងដែលមានទីតាំងត្រឹមត្រូវ”។

សម្រាប់​អចលនទ្រព្យ​ប្រភេទ (Landed property) ដូចជា បុរីជាដើម នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ២០២៣នេះ គឺជា​ត្រីមាស​ដ៏ទាបបំផុត​ក្នុង​លក្ខខណ្ឌ ​នៃ​ការ​ដាក់​ដំណើរការ​គម្រោង​ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺមានត្រឹមតែ៨គម្រោងប៉ុណ្ណោះ ដែលបានបើកដំណើរការ បើធៀបនឹងចំនួន៨៨គម្រោង ដែលបានបើកដំណើរការក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here