ពាណិជ្ជកម្មក្រៅ្រទេសរបស់មហាយក្សចិន កើនឡើងដល់២,៨ទ្រីលានដុល្លារ ជាលើកដំបូងក្នុងឆមាសទី១ ឆ្នាំ២០២៣

0

តែម សុខុម

ប៉េកាំងៈ ទិន្នន័យគយរបស់ប្រទេសចិន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ថា ការនាំចូល និងការនាំចេញទំនិញសរុបរបស់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានកើនឡើង២,១%គិតជាប្រាក់យ័ន ក្នុងឆមាសទី១ ដើមឆ្នាំ ២០២៣។

យោងតាមអគ្គនាយកដ្ឋានគយចិន បង្ហាញថា ការនាំចូល និងនាំចេញរបស់ប្រទេសចិន បានកើនលើសពី២០ទ្រីលានយ័ន (ប្រមាណ២,៨ទ្រីលានដុល្លារអាមេរិក) ជាលើកដំបូងអំឡុងខែមករា ដល់ខែមិថុនា។

ទិន្នន័យបានបង្ហាញថា ការនាំចេញបានកើនឡើង៣,៧%ឈានដល់១១,៤៦ទ្រីលានយ័ន (១,៦ទ្រីលានដុល្លារអាមេរិក) ខណៈការនាំចូលបានធ្លាក់ចុះ០,១%ធៀបនឹងឆ្នាំមុនមកនៅត្រឹម៨,៦៤ទ្រីលានយ័ន (១,២១ទ្រីលានដុល្លារអាមេរិក)។

លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងជារួម ទោះបីជាបរិយាកាសខាងក្រៅមានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញខ្លាំងយ៉ាងណាក្ដី ខណៈបរិមាណ និងគុណភាពនៃពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនមានភាពប្រសើរឡើងជាលំដាប់ និងស្របតាមការរំពឹងទុកក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។

ទិន្នន័យក៏បានបង្ហាញផងដែរថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិន បានរក្សាទិសដៅកើនឡើងក្នុងឆមាសទី១ ដើមឆ្នាំនេះ។ការនាំចូល និងការនាំចេញដែលបានកត់ត្រាក្នុងត្រីមាសទី២ គឺខ្ពស់ជាងត្រីមាសទី១ ដល់ទៅ៦%៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here