ដោយ: គង់ លាងហួរ
បាងកក: លោក Thanes Suprarosrungsi នាយកប្រតិបត្តិក្រុមហ៊ុន Sunshine Hotel Group Pattaya ចង់ឃើញរដ្ឋាភិបាលថៃប្រកាសថ្ងៃចុងសប្តាហ៍ឱ្យបានវែងបន្ថែមទៀត ដើម្បីជំរុញការធ្វើដំណើរ ដោយសារ ទីផ្សារទេសចរណ៍ក្នុងស្រុករបស់ប្រទេសនេះត្រូវបានរួមចំណែកភាគច្រើនពីក្រុមសិក្ខាសាលា និងអ្នកចង់ចំណាយពេលចុងសប្តាហ៍នៅឆ្នេរសមុទ្រ។
លោកបន្តថា ការរចនាកញ្ចប់វិធានការ ឬការអនុវត្តវិធានការគាំទ្រដល់វិស័យទេសចរណ៍ SME ក៏ផ្តល់នូវសារៈប្រយោជន៍ផងដែរ ខណៈយុទ្ធនាការ “យើងធ្វើដំណើររួមគ្នា” មានឥទ្ធិពលយ៉ាងខ្លាំង ដែលអាចអនុញ្ញាតឱ្យភ្ញៀវទេសចរថៃស្នាក់នៅសណ្ឋាគារប្រណីតៗ ឬវីឡាក្នុងតម្លៃត្រឹមតែ២ទៅ៣ពាន់បាតប៉ុណ្ណោះ។ស្របពេលដែល អត្រាស្នាក់នៅសណ្ឋាគារបច្ចុប្បន្ន មានកម្រិតទាបត្រឹមតែ៣០.ទៅ៤០% ម្ចាស់សណ្ឋាគារនានាកំពុងមានក្តីសង្ឃឹមថា ព្រឹត្តិការណ៍ Pattaya Travel Mart 2023 ដែលនឹងរៀបចំឡើងនាពេលខាងមុខអាចផ្តល់សន្ទុះដល់អាជីវកម្មរបស់ពួកគេ។
ព្រឹត្តិការណ៍ Pattaya Travel Mart 2023 នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ដោយសមាគមទេសចរណ៍ឈុនបុរី ត្រៀមសហការជាមួយរដ្ឋបាលខេត្តឈុនបុរី ទីក្រុងប៉ាតាយ៉ា អាជ្ញាធរទេសចរណ៍ថៃ និងបណ្តាញទេសចរណ៍ដើម្បីរៀបចំឡើង។