ក្រុមហ៊ុនទេសចរណ៍កម្ពុជា និងវៀតណាមនឹងចូលរួមព្រឹត្តិការណ៍ទេសចរណ៍ Pattaya Travel Mart 2023 ក្នុងពេលឆាប់ៗខាងមុខ

0

ដោយ: គង់ លាងហួរ
បាងកក: លោក Thanes Suprarosrungsi នាយកប្រតិបត្តិក្រុមហ៊ុន Sunshine Hotel Group Pattaya ចង់ឃើញរដ្ឋាភិបាលថៃប្រកាសថ្ងៃចុងសប្តាហ៍ឱ្យបានវែងបន្ថែមទៀត ដើម្បីជំរុញការធ្វើដំណើរ ដោយសារ ទីផ្សារទេសចរណ៍ក្នុងស្រុករបស់ប្រទេសនេះត្រូវបានរួមចំណែកភាគច្រើនពីក្រុមសិក្ខាសាលា និងអ្នកចង់ចំណាយពេលចុងសប្តាហ៍នៅឆ្នេរសមុទ្រ។

លោកបន្តថា ការរចនាកញ្ចប់វិធានការ ឬការអនុវត្តវិធានការគាំទ្រដល់វិស័យទេសចរណ៍ SME ក៏ផ្តល់នូវសារៈប្រយោជន៍ផងដែរ ខណៈយុទ្ធនាការ “យើងធ្វើដំណើររួមគ្នា” មានឥទ្ធិពលយ៉ាងខ្លាំង ដែលអាចអនុញ្ញាតឱ្យភ្ញៀវទេសចរថៃស្នាក់នៅសណ្ឋាគារប្រណីតៗ ឬវីឡាក្នុងតម្លៃត្រឹមតែ២ទៅ៣ពាន់បាតប៉ុណ្ណោះ។ស្របពេលដែល អត្រាស្នាក់នៅសណ្ឋាគារបច្ចុប្បន្ន មានកម្រិតទាបត្រឹមតែ៣០.ទៅ៤០% ម្ចាស់សណ្ឋាគារនានាកំពុងមានក្តីសង្ឃឹមថា ព្រឹត្តិការណ៍ Pattaya Travel Mart 2023 ដែលនឹងរៀបចំឡើងនាពេលខាងមុខអាចផ្តល់សន្ទុះដល់អាជីវកម្មរបស់ពួកគេ។

ព្រឹត្តិការណ៍ Pattaya Travel Mart 2023 នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ដោយសមាគមទេសចរណ៍ឈុនបុរី ត្រៀមសហការជាមួយរដ្ឋបាលខេត្តឈុនបុរី ទីក្រុងប៉ាតាយ៉ា អាជ្ញាធរទេសចរណ៍ថៃ និងបណ្តាញទេសចរណ៍ដើម្បីរៀបចំឡើង។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំប្រតិបត្តិករធុរកិច្ចទេសចរណ៍ឈានមុខគេមកពីខេត្តឈុនបុរី រួមទាំងក្រុមហ៊ុនទេសចរណ៍មកពីប្រទេសកម្ពុជា និងវៀតណាម ដោយមានការអនុញ្ញាតពីការិយាល័យសន្និបាត និងពិព័រណ៍នៃប្រទេសថៃ និងក្រុមហ៊ុនទេសចរណ៍ឥណ្ឌាតាមរយៈស្ថានទូតឥណ្ឌាផងដែរ។

អភិបាលក្រុងប៉ាតាយ៉ា លោក Witthaya Khunpluem បានមានប្រសាសន៍ថា ទីក្រុងប៉ាតាយ៉ាត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អ្នកធ្វើដំណើរត្រឡប់មកវិញ ដោយទីក្រុងនេះនឹងផ្តល់ជូននូវគោលដៅទេសចរណ៍លំដាប់ពិភពលោក ការស្នាក់នៅគ្រប់តម្លៃ និងអ្នកផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ហើយវិធានការនានាត្រូវបានធ្វើឡើងសម្រាប់ធានាបាននូវស្តង់ដារអនាម័យ និងសុវត្ថិភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកធ្វើដំណើរ។

ប្រធានសមាគមទេសចរណ៍ឈុនបុរី លោក Wasan Temsiripong បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះផ្តល់ឱកាសដល់ប្រតិបត្តិករទេសចរណ៍ជាច្រើនក្នុងការជួបគ្នា និងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីគោលដៅទេសចរណ៍ផ្សេងៗ និងការបង្កើតថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here